លោករដ្ឋមន្ត្រី វេង សាខុន​ បានទទួលជួបសវនាការជាមួយ លោក Naveen Srivastava ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញៈនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនាការជាមួយ លោក Naveen Srivastava ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនទូលំទូលាយថែមទៀត។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាចំពោះការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌានាពេលកន្លងមក។
លោក Naveen Srivastava បានស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងលោករដ្ឋមន្រ្តីជារដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចសហការយ៉ាងល្អជាមួយលោករដ្ឋមន្រ្តី កាលពីលោកនៅជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ។ លោកអគ្គរដ្ឋទូត ក៏បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក ហើយលោកបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តផ្តល់ការគាំទ្រលើកគម្រោងកិច្ចសហប្រតិបត្តិការ មានដូចខាងក្រោម ៖
(១) ស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកគម្រោងក្នុងក្របខណ្ឌអាស៊ាន ដែលមានទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ។
(២) រៀបចំការស្នើសុំការអនុវត្តបន្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍លើដំណាំស្រូវនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។
(៣) ការអនុវត្តគម្រោងថ្នាក់តំបន់ មានប្រទេសកម្ពុជា វៀតណាម និងឡាវ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជាមានការអនុវត្តគម្រោងមួយនៅខេត្តកំពង់ឆ្នាំង រយៈពេល២ឆ្នាំ (ឆ្នាំ២០១៦ដល់ឆ្នាំ២០១៧) មានទឹកប្រាក់ចំនួន១០០.០០០ ដុល្លារអាមេរិក។
លោកអគ្គរដ្ឋទូតបន្ថែមទៀតថា លោកចង់ឃើញមានកិច្ចសហប្រតិបត្តិការលើកគម្រោងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌអាស៊ាន និងទ្វេភាគី រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ។

លោករដ្ឋមន្រ្តី បានស្វាគមន៍ និងគាំទ្រចំពោះការជូនដំណឹងអំពីការស្នើសុំគម្រោងពីសាធារណរដ្ឋឥណ្ឌា និងសន្យាថា ឲ្យមន្រ្តីជំនាញសិក្ខា និងលើកគម្រោងស្នើសុំតាមការជូនដំណឹងរបស់លោកអគ្គរដ្ឋទូត។ លោករដ្ឋមន្រ្តីក៏បានស្នើសុំឲ្យភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ លើពូជដំណាំស្រូវថ្មីៗ និងការដាំបន្លែ ដែលឆ្លើយតបទៅភាពធន់នៃបម្រែបម្រួលអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ ដែលអាចបង្កើនចំណូលបន្ថែមទៀតដល់ប្រជាកសិករ។ ទន្នឹមនឹងនេះ លោករដ្ឋមន្រ្តី ចង់ឃើញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងពេលឆាប់ៗខាងមុខនេះ និងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលឥណ្ឌានឹងផ្តល់ការគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ច្រើនបន្ថែមទៀតមកប្រទេសកម្ពុជា តាមរយៈលោកអគ្គរដ្ឋទូត ជាពិសេស គឺវិស័យកសិកម្ម ។

កិច្ចសវនាការបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការខ្ពស់៎៕

image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print