ចិននិងរុស្ស៊ីកំពុងតែដាស់អាមេរិកឲ្យខិតខំប្រឹងប្រែងការពារមហាអំណាចទីមួយលើពិភពលោក

ចែករំលែក៖

សកម្មភាពរបស់ចិននិងរុស្ស៊ីកំពុងតែដាស់អាមេរិកឲ្យភ្ញាក់ឡើងដើម្បីគ្រប់គ្រងពិភពលោកទាំងមូល បើមិនដូច្នោះទេនឹងត្រូវបាត់បង់ជាមិនខាន។ ទស្សនាវដ្ដី The Diplomat បានផ្សាយថា រាល់សកម្មភាពនាពេលកន្លងមករបស់រុស្ស៊ីនិងចិនក៏ដូចជាក្រុមអ៊ិស្លាមបង្កើតរដ្ឋបានជួយដល់អាមេ រិកក្ដោបក្ដាប់បានអំណាចគ្រប់គ្រងពិភព លោកទាំងមូលដែលកន្លងមកមានភាព ស្រពេចស្រពិលទៅហើយនោះ។
កន្លងមកមានទស្សនាវដ្ដី Salon ក៏បាន ប្រកាសថា ដំណាក់កាលគ្រប់គ្រងមហា អំណាចរបស់អាមេរិកបានឆ្លងផុតទៅហើយ។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សៀវភៅជាច្រើនក៏បានសរសេរដូចគ្នាថា អាមេរិកនឹងបន្ដដឹកនាំពិភពលោកដដែល ប៉ុន្ដែ្ដមិនមានមហាអំណាចលើពិភពលោកនោះឡើយ។

ស្ថានភាពបច្ចុប្បន្នអាមេរិកកំពុងតែ ប្រឈមមុខជាមួយរុស្ស៊ី ចិន និងក្រុម អ៊ិស្លាម​ បង្កើតរដ្ឋ។ រុស្ស៊ីបានធ្វើសកម្មភាពយ៉ាងតឹង តែងនៅក្នុងប្រទេសអ៊ុយក្រែន ចិនកំពុងតែ ពង្រីកអំណាចនៅដែនសមុទ្រចិនភាគ ខាងត្បូង ចំណែកក្រុមអ៊ិស្លាមបង្កើតរដ្ឋកំពុង តែធ្វើសកម្មភាពនៅមជ្ឈិមបូព៌ា។ ប៉ុន្ដែតាមសាស្ដ្រាចារ្យAdam Lowther មកពីសាកលវិទ្យាល័យទាហានអាកាស អាមេរិកបានបញ្ជាក់ថា រាល់សកម្មភាព ខាងលើមិនមែនជាការចង់បានរបស់អា មេរិកនោះទេ ប៉ុន្ដែវាបានជួយអាមេរិកឱ្យគ្រប់គ្រងពិភពលោករក្សាមហាអំណាច ពិភពលោកដដែល។

លោក Lowther បន្ដទៀតថា អំណាច របស់រុស្ស៊ីកំពុងតែថយចុះដោយសារតែសេដ្ឋ កិច្ចប្រឈមនឹងវិបត្ដិ។ បើទោះបីប្រធានា ធិបតីរុស្ស៊ី វ្ល៉ាឌឺមៀរ ពូទីន មានបំណងចង់ប្រឈមមុខជាមួយអាមេរិកនៅក្នុងវិបត្ដិ អ៊ុយក្រែននោះក៏មិនអាចធ្វើឱ្យអាមេរិកចុះ ខ្សោយបានដែរ។ លទ្ធផលចុងក្រោយគឺ រុស្ស៊ីត្រូវបានសហគមន៍អន្ដរជាតិកាត់ផ្ដាច់ទុកឱ្យនៅឯកោ។ ចំណែកអឺរ៉ុបបើទោះបី មិនមែនជាប្រទេសមានកម្លាំងយោធាខ្លាំងតែការអភិវឌ្ឍបានដើរទន្ទឹមទៅនឹងកម្លាំងយោធា។ ចំពោះអាមេរិកវិញបើទោះបីបាន ដើរខុសបន្ដិចក្តី ប៉ុន្ដែនៅតែជាប្រទេស មហាអំណាចយោធានៅលើពិភពលោក ដដែលដោយមានសម្ពន្ធមិត្ដនៅអឺរ៉ុបជួយគាំទ្រពីក្រោយ។

កាលពី៥ឆ្នាំមុនប្រទេសជាច្រើននៅអឺរ៉ុប បង្ហាញការមន្ទិលសង្ស័យពីការដាក់ឃ្លាំងគ្រាប់បែកបរមាណូនៅអឺរ៉ុបរបស់អាមេរិក ប៉ុន្ដែថ្ងៃនេះវិវាទពីការដាក់ឃ្លាំងអាវុធបរមាណូមិនមានទៀតឡើយ ដោយសារតែវិបត្ដិ កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ត្រូវ រុស្ស៊ីលូកដៃចូល ទើបធ្វើឱ្យឃ្លាំងគ្រាប់នៅអឺរ៉ុបជាការចាំបាច់ទៅវិញ។

ចំណែកក្រុមអ៊ិស្លាមបង្កើតរដ្ឋវិញបាន ឆ្លៀតឱកាសពេលមានអសន្ដិសុខបាន ដណ្ដើមការគ្រប់គ្រងនៅក្នុងប្រទេសស៊ីរី និងអុីរ៉ាក់។ ប្រទេសជាច្រើនបានស្នើដល់អាមេរិកឲ្យជួយធ្វើអន្ដរាគមន៍វាយប្រហារក្រុមIS។ បើទោះបីប្រទេសមួយចំនួនបាន បញ្ជាក់ថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋគឺជាលទ្ធ ផលរបស់អាមេរិក ហើយអាមេរិកជាអ្នក ង្កើតឱ្យមានក្រុមIS នេះក៏ដោយ។

ចិនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យអាមេរិកមានតួនាទីកាន់តែសំខាន់ នៅលើពិភពលោកមិនអាចខ្វះបានដោយសារតែចិនមានសកម្មភាពពង្រីកអំណាចនៅដែនសមុទ្រចិនភាគខាងត្បូង។ ប្រទេស នៅក្នុងតំបន់ចង់ឱ្យអាមេរិកចូលរួមជា រនាំងនិងជាលំពែងសម្រាប់ទប់ទល់ជា មួយចិន។

លើសពីនេះទៅទៀតទំនាក់ទំនងសម្ព​ន្ធ មិត្ដរបស់អាមេរិកនៅតំបន់អាស៊ីកាន់​តែកើន ឡើងដោយសារតែចិន។ ចំណុចទាំងនោះបានជួយឱ្យអាមេរិកមានតួនាទីយ៉ាងសំខាន់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

តាមទស្សនាវដ្ដី The Diplomat បាន បញ្ជាក់ថា ទោះបីគោលដៅនៃការពង្រីក អំណាចរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងមិនមែនសំដៅទៅលើប្រទេស ក្នុងតំបន់គឺសំដៅទៅលើអាមេរិកដោយ យកដែនសមុទ្រចិនភាគខាងត្បូងធ្វើជា មូលដ្ឋានទប់ទល់ និងដណ្ដើមអំណាចពី អាមេរិកក៏ដោយ ប៉ុន្ដែចំណុចទាំងនោះបាន ធ្វើឱ្យចិនត្រូវប្រឈមមុខជាមួយប្រទេស ជិតខាងដែលជាផលលំបាកមួយរបស់ចិន។ ចំណែកអាមេរិកបានឆ្លៀតឱកាសនោះខ្ចីដៃប្រទេសជិតខាងទប់ទល់នឹងឥទ្ធិពល របស់ចិនតែម្ដង។

ចិនកំពុងប្រែក្លាយតំបន់ទឹកជ្រៅនៅដែន សមុទ្រចិនភាគខាងត្បូងដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជទឹកដើរដោយថាមពលបរមាណូ និងធ្វើជាទីតាំងសម្រាប់វាយប្រហារអាមេរិកដោយកាំជ្រួចមីស៊ីលឆ្លង ទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។

ជាច្រើនខែកន្លងមកចិនបានសាងសង់ កោះសិប្បនិមិត្ដ និងទីតាំងយោធាដោយ បើកចំហនៅដែនសមុទ្រចិនភាគខាងត្បូង។ បណ្ដាប្រទេសនៅក្នុងតំបន់មានវៀតណាម ហ្វីលីពិន ក៏ដូចជាអាមេរិកបានថ្កោលទោស យ៉ាងខ្លាំងដល់សកម្មភាពខុសច្បាប់ខាងលើ។
អ្នកឯកទេសយោធា និងសន្ដិសុខបាន បញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅបាត សមុទ្រគឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត។ពេលនេះចិនបានខិតខំសាងសង់ទីតាំង សម្រាប់ក្រុមនាវាមុជទឹកដែលបានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់ បរមាណូ។ ការដែលសាងសង់ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងគោលដៅបង្កើតជម្រកសម្រាប់នាវាមុជទឹកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក។

សាស្ដ្រាចារ្យ Carl Thayer នៅសាកល វិទ្យាល័យ New south Wales ប្រទេស អូស្ដ្រាលីបានបញ្ជាក់ថា សមុទ្រចិនភាគខាង ត្បូងជាទីតាំងប្រសើរបំផុតសម្រាប់ចិនលាក់ ទុកនាវាមុជទឹក តំបន់សមុទ្រចិនភាគខាងត្បូងមានជម្រៅរាប់ពាន់ម៉ែត្រ ហើយមាន រូងភ្នំជ្រៅនៅបាតសមុទ្រងាយស្រួលនាវាមុជទឹកចិនលាក់ខ្លួនដោយគ្មានឧបករណ៍អ្វីរកឃើញនោះឡើយ។

តាមប្រសាសន៍របស់លោក Thayer ទីក្រុងប៉េកាំងចាត់ទុកដែនសមុទ្រចិនភាគខាងត្បូងជាតំបន់យុទ្ធសាស្ដ្រដោយសារ តែវាស្ថិតនៅក្នុងច្រកផ្លូវភាគខាងត្បូង របស់ចិន។ តាមរបាយការណ៍របស់មន្ទីរ ប៉ង់តាហ្គោលបានឱ្យដឹងថា កាលពីឆ្នាំ ២០១៤ ចិនមាននាវាមុជទឹកវាយ ប្រហារយ៉ាងតិច៥៦គ្រឿង ហើយក្នុងនោះ មាន៥គ្រឿងដើរដោយថាមពលបរមា ណូ។ ចិនមាននាវាមុជទឹក៣គ្រឿងបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប និងមានគម្រោង ផលិតបន្ថែម៥គ្រឿងទៀតផង ៕

dfs

images

maxresdefault

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print