ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវដាក់ឱ្យដំណើរការនៅខែកក្កដា គម្រោងដាក់ឱ្យដំណើរ ការសាកល្បងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះ សីហនុ ត្រូវបានពន្យាពេលទៅខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខវិញ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារ ណការនិងដឹកជញ្ជូនគឺមានមូលហេតុ២សំខាន់ដែលនាំឱ្យមានការពន្យារពេលនេះ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារ ណការនិងដឹកជញ្ជូនធ្លាប់ប្រកាសឱ្យដឹងថា ផ្លូវល្បឿន លឿនដំបូងគេនៅកម្ពុជា ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ នឹងដាក់ឱ្យដំណើរការនៅខែ កក្កដា ឆ្នាំ ២០២២។ ប៉ុន្តែគម្រោងការនេះ ត្រូវបានពន្យា ទៅខែ កញ្ញា ក្នុងឆ្នាំនេះវិញ ដោយសារមូលហេតុពីរយ៉ាង។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ដោយសារទី១ បញ្ហាអាកាស ធាតុ មានភ្លៀងធ្លាក់ច្រើន ជាឧបសគ្គដល់ក្រុមការងារសាងសង់ និងទី២ ទាក់ទងពេលវេលាវិសមកាលរបស់ក្រុមការងារសាងសង់។ ទោះយ៉ាងលោកបានបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿនេះ សម្រេចបានជាង ៩០ភាគរយ ដោយក្រុមការងារការដ្ឋានកំពុងរៀបចំសាងសង់ទ្រូងផ្លូវ ខឿន និងរបងការពារសុវត្ថិផ្លូវ។
លោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ បាន ជំរុញដល់ក្រុមហ៊ុនសាងសង់ផ្លូវខិតខំ សម្រុកធ្វើឱ្យបានទាន់ពេលដាក់ឱ្យដំណើរការ នៅខែ កញ្ញាខាងមុខនេះ។
ទន្ទឹមនឹងការគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿននេះ លោក គង់ វិមាន អំពាវនាវដល់ប្រជា ពលរដ្ឋ អ្នកធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ពេលបើកបរ ដើម្បីសុវត្ថិភាពទាំង អស់គ្នា នៅលើដងផ្លូវ។ លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ យកចិត្តទុកដាក់គោរព និងអនុវត្តតាមការកំណត់ដែលមាននៅក្នុងច្បាប់ ដោយកុំដឹកលើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា នឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាប្រមាណ ២,០១៩លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវល្បឿនលឿននេះ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រមានផ្លូវបំបែកទិស៧កន្លែងមានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញ ប្រមាណ ៨គីឡូ ម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕
ដោយ៖ សូរិយា