អាវុធការពារជាតិចិនពិតជារឹងមាំជាងប្រទេសនានាក្នុងតំបន់

ចែករំលែក៖

រយៈពេល​ជាង​៣​ទសវត្សកន្លង​មក​ ចិន​បាន​ខិតខំ​ពង្រឹង​ទាំង​វិស័យសេដ្ឋកិច្ច​ និង​យោធា​ហើយ​បាន​ «​លាក់ខ្លួន​រង់ចាំ​ ឱកាស​»​ ពេល​នេះ​ចិន​បាន​បង្ហាញ​ពី​កម្លាំង​នយោបាយ​យោធា​ខ្លួន​នៅ​ក្នុង​ តំបន់​ និង​នៅ​លើ​ពិភពលោក​ទាំងមូល​ ។​ ​
​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចិន​បាន​ ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទ្វីបអាហ្វ្រិក​ ដោយ​ផ្ដល់​ជំនួយ​ជា​ច្រើន​នៅ​ទីនោះ​ លើស​ពី​នេះ​ទៅ​ទៀត​មេដឹកនាំ​ចិន​តាំងពី​ ហូ​ ជី​នតា​វ​ ដល់​ប្រធានាធិបតី​ស៊ី​ ជី​ន​ ពីង​ ក៏​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ អា​មេ​រិ​ក​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ ចិន​-​អាហ្វ្រិក​ឱ្យ​កាន់តែ​មាន​ភាពល្អ​ ប្រសើរ​ឡើង​ ។​
​នៅ​ក្នុង​ តំបន់​អាសីុវិញ​ចិន​បាន​ពង្រីក​អំណាច​បញ្ចេញ​កម្លាំងយោធា​គំរាម​ កំហែង​ដល់​ប្រទេស​ជិតខាង​ពិសេស​គឺ​ ការ​ប្រកាស​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ ភាគ​ខាងត្បូង​រហូត​ដល់​ទៅ​៩០​ភាគរយ​ គ្របដណ្ដប់​លើ​ដែន​អធិបតេយ្យ​ប្រទេស​ ជា​ច្រើន​បង្ក​ឱ្យ​មាន​ជម្លោះ​កាន់តែ​តាន​ តឹង​ខ្លាំង​ឡើង​ស្ទើរតែ​ផ្ទុះ​សង្គ្រាម​។​ តំបន់​ សមុទ្រ​ភាគ​ខាងត្បូង​ជាទី​តាំង​ផ្ទុក​ទៅ​ ដោយ​ប្រេង​ធម្មជាតិ​រាប់​ពាន់​លាន​ធុង​ និង​ប្រជុំ​កោះ​ជា​ច្រើន​គ្មាន​មនុស្ស​រស់​នៅ​ ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​មិន​អាច​នៅ​ស្ងៀម​ ទៀត​បាន​ឡើយ​ខ្លាច​បាត់បង់​ ចិន​ក៏​បាន​ ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ទៅ​គ្រប់​គ្រង​ទីតាំង​ទាំងនោះ​ ។​
​កាលពី​ពេល កន្លង​ទៅ​ថ្មីៗ​នេះ​ ទីប្រឹក្សា​ សន្ដិសុខ​ជាតិ​អា​មេ​រិ​ក​ លោកស្រី​ ស៊ូ​សាន់​ រ៉ា​យ​ បាន​ព្រមាន​ថា​ចិន​នឹង​ត្រូវ​នៅ​ឯកោ​ ដោយសារ​តែ​បង្កជម្លោះ​ជំរុញ​ឱ្យ​មាន​ ភាព​តានតឹង​ជាមួយ​វៀតណាម​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ពិសេស​ក្រោយ​ ពេល​ដែល​ចិន​បញ្ជូន​ស្ថានីយ​៍រុករក​ប្រេង​ ចូល​ក្នុង​ដែន​អធិបតេយ្យ​ដែនសមុទ្រ​ របស់​វៀតណាម​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ថែម​ទាំង​បុក​នាវា​វៀតណាម​ឱ្យ​ខូចខាត​ យ៉ាងដំណំ​ទៀត​ផង​ ។​
​មាន​ ប្រសាសន៍​នៅ​ក្នុង​ព្រឹត្ដិការណ៍​ មួយ​ក្នុង​ទីក្រុង​វ៉ា​សីុន​តោន​ លោកស្រី​ ស៊ូ​សាន់​ រ៉ា​យ​ បញ្ជាក់​ថា​ ចិន​កំពុង​តែ​នៅ​ ឯកោ​បន្ដិច​ម្ដងៗ​ពី​សហគមន៍​អន្ដរជាតិ​។​ លោកស្រី​បន្ដ​ទៀត​ថា​ ប្រទេស​ដែល​ចង់​ ឱ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ពេល​នេះ​ មាន​អារម្មណ៍​ពិបាក​ទ្រាំ​ ហើយ​កំពុង​ ព្យាយាម​គេចវេសពី​ចិន​ដោយសារ​តែ​ សកម្មភាព​របស់​ចិន​បង្ក​ឱ្យ​មាន​ភាព​តាន​ តឹង​និង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ ជិតខាង​ ។​
​លោកស្រី​ ស៊ូ​ សាន់​រ៉ា​យ​ ជឿជាក់​ថា​ អា​មេ​រិ​កបាន​បង្ហាញ​ពី​គោល​ជំហរ​យ៉ាង​ ច្បាស់​ថា​សកម្មភាព​គំរាមកំហែង​របស់​ ចិន​នឹង​ធ្វើ​ឱ្យ​វិវាទ​កាន់តែ​ស្មុគស្មាញ​ ហើយ​ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ តាម​រយៈ​កិច្ចការបរទេស​គ្មាន​ប្រសិទ្ធ​ ភាព​នោះ​ឡើយ​ ។​ លោកស្រី​បាន​ជំរុញ​ឱ្យ​ ចិន​ដោះស្រាយ​វិវាទ​ដោយ​ពឹងផ្អែក​ លើ​មូលដ្ឋាន​គ្រឹះ​ច្បាប់​អន្ដរជាតិ​។​ លោក​បន្ដ​ទៀត​ថា​ ប្រសិនបើ​ចិន​ចង់ឱ្យ​ សហគមន៍​អន្ដរជាតិ​ទទួល​ស្វាគមន៍​ ទទួលស្គាល់​ជា​ប្រទេស​មហាអំណាច​ក្នុង​ តំបន់​និង​នៅ​លើ​ពិភពលោក​ចិន​មិន​ត្រូវ​ មាន​សកម្មភាព​ឈ្លានពាន​នោះ​ឡើយ​ ។​
​ សារព័ត៌មាន​ Wall​ Street​ Jounal​ របស់​អា​មេ​រិ​កបាន​ផ្សព្វផ្សាយ​អត្ថបទ​ វិភាគ​មាន​ចំណងជើង​ថា​ កម្លាំង​ដ៏​ខ្លាំង​ ក្លា​របស់​ចិន​មិន​ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​ល្អ​ នៅ​លើ​ដែនសមុទ្រ​ទាំងនោះ​បាន​បង្ហាញ​ យ៉ាង​ច្បាស់​ថា​ មិន​បាន​រក្សាខ្លួន​ឱ្យ​បាន​ល្អ​ ឱ្យ​មាន​តម្លៃ​ថ្លៃថ្នូរ​ស័ក្ដិ​សមជា​ប្រទេស​ មហាអំណាច​យោធា​ក្នុង​តំបន់​ដោយ​ ប្រើប្រាស់​អំណាច​យោធា​ស្របច្បាប់​គំរាម​ កំហែង​ឈ្លានពាន​ប្រទេស​ជិតខាង​ ។​
​ក្នុង​ អត្ថបទ​វិភាគ​បន្ដ​ថា​ ចិន​កំពុង​តែ​ ឈាន​មួយ​ជំហាន​ទៀត​ក្នុង​ការ​ឈ្លានពាន​ ដែនសមុទ្រ​ជិតខាង​នៅ​សមុទ្រ​ភាគ​ខាង​ ត្បូង​។​ បន្ទាប់​ពី​ចិន​ដាក់​ស្ថានីយ​៍ខួង​ប្រេង​ នៅ​តំបន់​សមុទ្រ​វៀតណាម​កាលពី​ថ្ងៃ​ទី​១​ ឧសភា​ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ក៏​បាន​ប្រកាស​ កាលពី​ពេល​កន្លង​មក​ថា​ ចិន​កំពុង​តែ​ លួចលាក់​សាងសង់​ទីតាំង​យោធា​នៅ​តំបន់​ ដែល​មាន​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
​ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​សង្ស័យ​ថា​ ទម្រង់​សាងសង់​ផ្លូវ​ហោះហើរ​នៅ​ប្រជុំ​ កោះ​ត្រឿ​ង​សា​របស់​វៀតណាម​ក្នុង​គោល​ ដៅ​ពង្រីក​ការ​គ្រប់គ្រង​ដែនសមុទ្រ​ភាគ​ ខាងត្បូង​រហូត​ដល់​៩០​ភាគរយ​ គឺ​គ្រប​ ដណ្ដប់​ទៅ​លើ​ដែន​អធិបតេយ្យ​ប្រទេស​ ជា​ច្រើន​។​ កន្លង​មក​ចិន​បាន​សន្យា​ជា​ មួយ​ពិភពលោក​ថា​ការ​រីក​ចម្រើន​ក្នុង​ សន្ដិភាព​ ។​ ផ្ទុយ​ទៅ​វិញ​ មាត់​និយាយ​ថា​ សន្ដិភាព​ ចង់បាន​សន្ដិភាព​ ប៉ុន្ដែ​ដៃ​កាន់​ កាំភ្លើង​ បាញ់​សម្លាប់​គេ​ទៅ​វិញ​ ។​
សកម្មភាព​ របស់​ចិន​ដែល​ធ្វើ​ទៅ​លើ​ វៀតណាម​នា​ពេល​នេះ​ ធ្វើ​ឱ្យ​ប្រទេស​ជា​ ច្រើន​បង្ហាញ​ការ​ប្រឆាំង​ចិន​ដោយ​បើក​ ចំហ​ ទាំងនោះ​ធ្វើ​ឱ្យ​ចិន​កាន់តែ​ឯកោ​ ។​ កន្លង​មក​ឥណ្ឌា​បាន​ប្រកាស​គាំទ្រ​វៀត​ណា​ម​ក្នុង​ការ​ប្រឈម​មុខជា​មួយ​ចិន​ដែល​ ដាក់​ស្ថានីយ៍​រុករក​ប្រេង​ និង​នាវាចម្បាំង​ រាប់​សិប​គ្រឿង​នៅ​ដែនសមុទ្រ​វៀតណាម​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ ឥណ្ឌា​នៅ​តែ​រក្សា​គោល​ជំហរ​ថា​បណ្ដា​ ប្រទេស​ក្នុង​តំបន់​គ្មាន​សិទ្ធិ​រារាំង​សេរីភាព​ ចរាចរណ៍​នៅ​ដែនសមុទ្រ​ខាងត្បូង​ហើយ​ អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្ដិការ​ ធានា​សន្ដិសុខ​ដល់​ចរាចរណ៍​ដែនសមុទ្រ​។​ ឥណ្ឌា​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្ដិ​ ការ​ដោះស្រាយ​វិបត្ដិ​តាម​ច្បាប់​អន្ដរជាតិ​ មិន​ត្រូវ​មានការ​ឈ្លានពាន​ណាមួយ​ ដោយ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​ ។​ សកម្មភាព​របស់​ចិន​ដែល​ដាក់​ស្ថានីយ​៍ខួង​ប្រេង​នៅ​សមុទ្រ​វៀតណាម​ជាស​កម្ម​ ភាព​មិន​អាច​ទទួលយក​បាន​ គឺជា​សកម្ម​ភាព​ឈ្លានពាន​ច្បាស់​ក្រឡែត​ ។​
​នៅ​ថ្ងៃ​ ទី​១១​ ខែកក្កដា​ ព្រឹទ្ធសភា​ អា​មេ​រិ​កបាន​បោះ​ឆ្នោត​ទៅ​លើ​សេចក្ដី​ សម្រេច​លេខ​ S.RES.412​ ស្ដី​អំពី​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ដោយ​ក្នុង​នោះ​មាន​សំឡេង​គាំទ្រ​ទាំងស្រុង​។​ សេចក្ដី​ សម្រេច​នោះ​បាន​ស្នើ​ដល់​ចិន​ត្រូវ​តែ​ធ្វើ​ ឱ្យ​ស្ថានភាព​ដែនសមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​វិល​ទៅ​រក​សភាព​ដើម​វិញ​ដូច​ពេល​កន្លង​មក​ដោយ​ចិន​ត្រូវ​តែ​ដក​ ស្ថានីយ​៍ខួង​ប្រេង​ចេញ​ ។​
​ សេចក្ដីសម្រេច​បាន​បញ្ជាក់​ពី​ការ​ គាំទ្រ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ទៅ​លើ​ សិទ្ធិ​សេរីភាព​ចរាចរណ៍​ក៏​ដូច​ជា​ប្រើ​ ប្រាស់​តំបន់​សមុទ្រ​និង​ដែនអាកាស​ក្នុង​ តំបន់​សមុទ្រ​អាសុីប៉ា​សីុហ្វិ​ក​ស្រប​ទៅ​ តាម​ច្បាប់​អន្ដរជាតិ​។​ ប្រឆាំង​រាល់​សកម្ម​ ភាព​ប្រើប្រាស់​អំពើ​ហិង្សា​គំរាមកំហែង​ ឈ្លានពាន​ជាដើម​។​ នៅ​ក្នុង​សេចក្ដី​ សម្រេច​លេខ​S.RES.​ 412​ ក៏​បាន​លើក​ ឡើង​ពី​សកម្មភាព​ជា​ច្រើន​របស់​ចិន​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​អន្ដរជាតិ​ក្នុង​ នោះ​មាន​សន្ធិសញ្ញា​អន្ដរជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ (UNCLOS)​ ៕​

image image

ដោយ​ មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print