បាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុង Copenhagen ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

កម្លាំងប៉ូលិសដាណឺម៉ាក នៅថ្ងៃទី៣ខែកក្កដា បានបញ្ជាក់ថា មានការបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបក្នុងរដ្ឋធានី Copenhagen ប្រទេសដាណឺម៉ាក បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើន ។ ការបាញ់ប្រហារខាងលើអាចជាសកម្មភាពវាយប្រហារភេរវកម្ម ។

ជនដៃដល់មានអាយុ២២ឆ្នាំ ជនជាតិដាណឺម៉ាក ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាន។ លោក Soren Thomassen ស្នងការប៉ូលិសទីក្រុងCopenhagen បានបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារនៅទីតាំងជាច្រើនក្នុងមជ្ឈមណ្ឌលផ្សារទំនើប Field’s។
មន្ត្រីប៉ូលិសក្នុងទីក្រុង Copenhagen បានឱ្យដឹងថា កម្លាំងប៉ូលិសប្រដាប់ដោយអាវុធ បានទៅដល់កន្លែងកើតហេតុនៅល្ងាចថ្ងៃទី៣ខែកក្កដា ក្រោយទទួលបានព័ត៌មានពីការបាញ់ប្រហារខាងលើ ។ មនុស្សជាច្រើននៅក្នុងផ្សារទំនើបបានរត់ប្រសេចប្រសាចចលាចលនៅក្នុងផ្សារ។
នៅក្នុងមន្ទីរពេទ្យ Righospitalet ដែលជាមន្ទីរពេទ្យធំបំផុតនៅក្នុងប្រទេសដាណឺម៉ាកបញ្ជាក់ថា មានមនុស្ស៣នាក់រងរបួសបញ្ជូនមកកាន់មន្ទីរពេទ្យ ហើយមានទូរស័ព្ទជាច្រើនហៅរថយន្តជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុ៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print