នាយករដ្ឋមន្ត្រីអូស្ត្រាលីបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ហើយសន្យាបង្កើនការផ្តល់ជំនួយយោធា

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ជួបពិភាក្សាជាមួយប្រធានាធិបតី Zelensky ។ ទន្ទឹមនឹងនោះ លោកAnthony Albanese ក៏បានសន្យាផ្តល់ជំនួយយោធាមានទឹកប្រាក់ជាង ១០០លានដុល្លារផងដែរ។

នៅយប់ថ្ងៃទី៣ខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានទៅកាន់ប្រទេសអ៊ុយក្រែន ។ បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនមក នាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានបំពេញទស្សនកិច្ចទៅកាន់តំបន់មួយចំនួនដែលរងការបំផ្លាញដោយកម្លាំងទាហានរុស្ស៊ី។
នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Zelensky នាយករដ្ឋមន្ត្រីអូស្ត្រាលីបានសន្យាផ្តល់ជំនួយស្តារប្រទេសឡើងវិញក្រោយបញ្ចប់សង្គ្រាម ។ នៅក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃទី ៤ខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅទីក្រុងកៀវរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺជាការបង្ហាញពីការកៀកស្មាជាមួយពលរដ្ឋអ៊ុយក្រែន ។
កញ្ចប់ជំនួយរបស់អូស្ត្រាលីរួមមានរថពាសដែក២០គ្រឿង រថយន្តយោធា១៤គ្រឿងប្រភេទ M113 ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានផ្តល់ជំនួយទឹកប្រាក់ ៩លានដុល្លារដើម្បីជួយដល់ទាហានការពារព្រំដែន ៕ ដោយធីរីណា

...

រូបថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print