តោះនាំគ្នាស្វែងយល់បន្តិចថាតើអ្វីទៅជា «ទិន្នន័យឌីជីថល ឬហៅថា Digital Data»?

ចែករំលែក៖

ភ្នំពេញ : ទិន្នន័យឌីជីថល នៅក្នុងទ្រឹស្តីព័ត៌មានវិទ្យា និងប្រព័ន្ធព័ត៌មានវិទ្យា សំដៅដល់ព័ត៌មាន ដែលត្រូវបានតំណាងឲ្យឬតាងឲ្យ ជាខ្សែអក្សរនៃនិមិត្តសញ្ញាដាច់ៗពីគ្នា ដែលនិមិត្តសញ្ញានីមួយៗនោះ អាច​យក​តម្លៃ​មួយ​ក្នុង​ចំណោម​តម្លៃ​កំណត់​ពី​អក្ខរក្រម​មួយ​ចំនួន ដូចជាអក្សរ ឬជាលេខ។ ជាឧទាហរណ៍៖ អត្ថបទនៃឯកសារមួយ ដែលមានខ្សែអក្សរនៃតួអក្សរអក្ខរក្រម។ ភាគច្រើន ទម្រង់រួម ចេញពីទិន្នន៏យឌីជីថល នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាទំនើប គឺជាទិន្នន័យបៃណែរី ឬ Binary Data ដែលត្រូវបានតំណាងដោយខ្សែអក្សរនៃលេខបៃណែរី ហៅថា Bits ដែលលេខបៃណែរីនីមួយៗ អាចមានតម្លៃមួយនៃតម្លៃពីរ គឺអាចលេខ 1 ឬលេខ 0។

ទិន្នន័យឌីជីថល អាចផ្ទុយជាមួយនឹង ទិន្នន័យអាន់ណាឡូក (Analog Data) ដែលត្រូវបានតំណាងដោយតម្លៃចេញមកពីអត្រាបន្តបន្ទាប់ជាប់គ្នានៃចំនួនពិតប្រាកដ។ ទិន្នន័យអាន់ណាឡូវ ត្រូវបានបញ្ជូនតាមរយៈស៊ីញ៉ាល់អាន់ណាឡូក ដែលមិនត្រឹមតែយកនៅលើតម្លៃបន្តគ្នា ប៉ុន្តែអាចប្រែប្រួលបន្តបន្ទាប់គ្នាជាមួយនឹងពេលវេលា។ ជាឧទាហរណ៍៖ គឺជាការប្រែប្រួលសម្ពាធខ្យល់នៅក្នុងរលកសូរិ៍សំឡេង។

ពាក្យ «ឌីជីថល» កើតចេញមកពីប្រភពដូចគ្នា ដូចជា «លេខ ឬ Digit» និង «អក្ខរលេខ» ដូចជាម្រាមដៃដែលត្រូវយកមកប្រើប្រាស់សម្រាប់រាប់។ អ្នកគណិតសាស្រ្ត លោក George Stibitz នៃមន្ទីរពិសោធន៍ទូរស័ព្ទបែល ត្រូវបានប្រើប្រាស់ពាក្យ «ឌីជីថល» អនុលោមទៅតាមជីពចរអេឡិកត្រិកល្បឿនលឿន (Fast Electric Pulses) ដែលត្រូវបានបញ្ចេញតាមរយៈឧបករណ៍ដែលរៀបចំឡើង ដើម្បីជាជំនួយ និងបញ្ឆេះអាវុធប្រយុទ្ធប្រឆាំងនឹងយន្តហោះនៅក្នុងឆ្នាំ១៩៤២។

ពាក្យនេះត្រូវបានគេប្រើជាទូទៅបំផុតនៅក្នុងបច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាអេឡិចត្រូនិក ជាពិសេសកន្លែងដែលព័ត៌មានពិភពលោកពិតត្រូវបានបំប្លែងទៅជាទម្រង់លេខបៃណែរី ដូចដែលមានអូឌីអូឌីជីថល និងហ្វូតូក្រាហ្វីឌីជីថល៕

...

ដោយ : លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print