កិច្ចប្រជុំពិភាក្សាអំពីការរៀបចំ “គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចពិភាក្សអំពីការរៀបចំ “ គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ ” របស់មុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ដោយមានចូលរួមពីក្រុមការងារបច្ចេកទេសត្រួតពិនិត្យគុណភាពផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានបច្ចេកទេស និងក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ​ កាលពីថ្ងៃទី០១ ខែកក្កដាថ្មីៗនេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរមតិយោបល់ ក៏ដូចផ្តល់ធាតុចូលសំខាន់ៗបន្ថែមដល់ការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) មុននឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ។ ការរៀបចំអភិវឌ្ឍមុខងារថ្មីនេះ ដើម្បីពង្រឹងគុណភាពផ្លូវតាមស្តង់ដារបច្ចេកទេស និងធានាដល់ការគ្រប់គ្រងការអនុវត្តការងារត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែទាំ និងសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួងក្នុងការតាមដានការងារគុណភាពផ្លូវតាមរយៈការងារត្រួតពិនិត្យគុណភាព។

គួរបញ្ជាក់ផងដែរថា មកត្រឹមពេលនេះ ការរៀបចំគំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) សម្រេចបាន ៧០%ភាគរយហើយ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានកោតសសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេស ក្នុងការរៀបចំមុខងារប្រើប្រាស់សម្រាប់ត្រួតពិនិត្យគុណភាពផ្លូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print