Update៖ អធិការរងខណ្ឌឫស្សីកែវ​បាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួនដោយសារលេងល្បែងភ្នាល់បាល់អស់ប្រាក់ពីខ្លួន

ចែករំលែក៖

 

​ ខេត្តកណ្តាល ៖ អធិការរងខណ្ឌឫស្សីកែវ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្នាក់ ដោយសារលេងល្បែងផ្នាល់បាល់ចាញ់អស់ប្រាក់ពីខ្លួន បានបាញ់សម្លាប់ខ្លួនស្លាប់គួរឲ្យរន្ធត់នៅលេីផ្ទះរបស់ខ្លួនបង្ករការភ្ញាក់ផ្អើលឡើងនៅ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី
ចំណុចភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចន្ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលជាតិ ឋានៈអធិការរង មានទីលំនៅ ភូមិឃុំកើតហេតុ (ស្លាប់) ។
ប្រពន្ធឈ្មោះ ថុន ចាន់ណេត អាយុ៣២ឆ្នាំ មានកូនចំនួន០២នាក់ ស្រី០២នាក់ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះបានជិះរថយន្តចេញពីផ្ទះទៅធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដល់ម៉ោង១២:២០នាទី ជនរងគ្រោះជិះម៉ូតូ ត្រលប់មកផ្ទះវិញ ពេលមកដល់ ឈ្មោះ យាន ថុន ជាឪពុកក្មេកបានសួរថា កូនឯងឆាប់មកវិញម្ល៉េះ? ជនរងគ្រោះឆ្លើយថា ខ្ញុំភ្លេចកាបូបលុយ រួចជនរងគ្រោះដើរឡើងទៅលើផ្ទះចូលទៅក្នុងបន្ទប់ បានបន្តិចស្រាប់តែឮសូរផូង ឮដូចន្នោះ ឈ្មោះ យាន ថុន មានការងឿងឆ្ងល់ក៏ឡើងលើផ្ទះចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដៃខាងឆ្វេងមានកាន់អាវុធខ្លី និងបន្សល់ទុកលិខិតបណ្តាំ ចំនួន២សន្លឹក ដោយសរសេរថា ” +ប៉ា និង ម៉ាក់របស់កូនអោយកូនសុំទោសដែលកូនមិនបានមើលថែនិងសងគុណលោកទាំងពី កូនពិតជាសុំខ្លាំងណាស់
+ ប៉ាក្មេក និង ម្ដាយក្មេកអោយកូនសុំទោសលោកទាំងពីរផងដែរកូនបានយកលុយប៉ានិងម៉ែថាគេខ្ចីហើយអោយការ តែការពិតគឺមិនមែនទេ គ្មានអ្នកណាខ្ចីលោលទាំងពីទេ គឺកូនយកលុយនេះមកលេងល្បែងចាក់បាល់ទេ សូមអោយលោកទាំអពីអាហោសកម្មអោយកូនប្រសារគ្មានបានការនេះផងណា មើមានជាតិក្រោយមែនពិតកូននិងសងគុណលោកទាំងពីវិញ។
+ ប្រពន្ធសម្លាញ់ចិត្តប្ដីសូមអូនលាអូនរហូតហើយមើលកូនយើងអោយបានល្អផងណាប្ដីមិនបានការម្នាក់នេះសូមកលាអូនរហូតហើយបើមានជាតិក្រោយប្ដីសូមធ្វើប្ដីល្អរបស់អូន បើមាននិស្ស័យចាមួយអ្នកណាហើយអូនយកគេធ្វើប្ដីចុះ ប្ដីមិនថាអីទេ សូមអូនមើលថែកូនយើងផងណា
ជាចុងក្រោយប្អូនដែលខ្ញុំខ្វះនិងជំពាក់ សូមបងប្អូនអាហោសកម្មអោយខ្ញុំចុះ បើមានជាតិក្រោយខ្ញុំសូមសងវិញទាំងអស់ផងចុះ ខ្ញុំពិតជាសូមទោសពិតមែន។
+ សម្លាញ់ វង់ កោះកែង ១៧ និង ហ៊ាឆាយ សូមបងទាំងពីជួយទាលុយពីម្នាក់ឈ្មោះ មាស រិទ្ធី អោយប្អូនខ្ញុំវិញផងលុយចំនួន២៥០០០$ដុល្លារ ដែលបានបោកពីខ្ញុំថាយកប្អូនខ្ញុំចូលពូលីស។
ខ្ញុំលាពីបងប្អូនល្អរហូតហើយ ។
បន្ទាប់ពីឪពុកក្មេកបានអានខ្លឹមសាររួចមក ក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលកោះឧកញ៉ាតី បន្ទាប់មកកម្លាំងជំនាញផ្នែកពិនិត្យហេតុ និងកម្លាំងផ្នែនគរបាលយុត្តិធម៌ បានចុះមកដល់កន្លែងកើតហេតុ រងចាំកម្លាំងការិយាល័យ
បច្ចេកទេសខេត្តកណ្តាល មកពិនិត្យសាកសព៕

   

...

ដោយ : ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print