បេឡារ៉ូស ពិភាក្សាពីការដាក់ពង្រាយអាវុធបរមាណូជាមួយរុស្ស៊ី

ចែករំលែក៖

តាមការលើកឡើងរបស់ ប្រធានាធិបតី បេឡារូស លោក Alexander Lukashenko ទស្សនៈស្តីពីការដាក់ពង្រាយអាវុធបរមាណូរបស់ប្រទេសនេះដូចទៅនឹងអ្វីដែលអាមេរិកចង់ដាក់អាវុធបរមាណូនៅក្នុងប្រទេសប៉ូឡូញនោះដែរ។

សារព័ត៌មាន RT បានដកស្រង់សម្តីលោក Alexander Lukashenko ដែលបញ្ជាក់នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ថា គំនិតដាក់អាវុធបរមាណូនៅក្នុងទឹកដីបេឡារូស មិនខុសអ្វីពីគោលបំណងដាក់ពង្រាយអាវុធបរមាណូនៅក្នុងទឹកប៉ូឡូញនោះឡើយ ។
នេះមិនមែនជាលើកទីមួយឡើយដែលប្រធានាធិបតីបេឡារូស ប្រកាសពីគោលបំណងចង់ឱ្យរុស្ស៊ីដាក់ពង្រាយអាវុធបរមាណូនៅក្នុងទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសលោកខាងលិច ។ កាលពីខែវិច្ឆិកាឆ្នាំ២០២១ លោក Alexander Lukashenko ក៏បានប្រកាសឱ្យរុស្ស៊ីដាក់អាវុធបរមាណូនៅក្នុងទឹកដីរបស់ខ្លួន ក្រោយប្រទេសប៉ូឡូញអនុញ្ញាតឱ្យអាមេរិកដាក់ពង្រាយអាវុធបរមាណូ ។
ប្រធានាធិបតី Alexander Lukashenko បានបញ្ជាក់ថា ការដែលដាក់អាវុធបរមាណូគឺជារនាំងការពារយ៉ាងមានប្រសិទ្ធភាពបំផុតដល់ទឹកដីបេឡារូស រួចផុតពីការវាយប្រហាររបស់សត្រូវ៕ ដោយធីរីណា

...

រូប​ថត​ :​ Kremlin.ru

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print