បាញ់ប្រហារក្នុងទិវាឯករាជ្យអាមេរិក៖ ឪពុកលាក់កូនក្នុងធុងសំរាមដើម្បីបញ្ចៀសគ្រាប់

ចែករំលែក៖

សហរដ្ឋអាមេរិក៖ មនុស្សជាច្រើនបានភ័យតក់ស្លុត ឱបកូនរត់ប្រសេចប្រសាច ហើយអ្នកខ្លះក៏បានយកកូនទៅលាក់ក្នុងធុងសំរាម ក្រោយពេលខ្មាន់កាំភ្លើង បាញ់ប្រហារពីលើអគារទៅលើពិធីដង្ហែក្បួនអបអរសាទរទិវាឯករាជ្យរបស់អាមេរិក ថ្ងៃទី៤ខែកក្កដា នៅក្នុងតំបន់ Highland Park ទីក្រុង ឈីកាហ្គោ រដ្ឋ Illinois សហរដ្ឋអាមេរិក ។

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា មានមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារទៅលើក្បួនព្យុហយាត្រាក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិកនៅជាយទីក្រុងឈីកាហ្កោ នៃរដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃ៤ខែកក្កដា (ពេលវេលាអាមេរិក)។
បើតាមមន្ត្រីប៉ូលិស កាំភ្លើងវែងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយក្នុងចំណោមមនុស្ស២៦នាក់ មាន២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដែលក្នុងនោះក៏មានកុមារអាយុចន្លោះពី៤ ទៅ៥ឆ្នាំផងដែរ។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា១០ៈ១៥នាទីព្រឹក ដោយខ្មាន់កាំភ្លើងធ្វើសកម្មភាពបាញ់ប្រហារចេញពីលើដំបូលហាងទំនិញមួយ។
ក្រោយហេតុការណ៍បាញ់ប្រហារនេះ ប៉ូលិសអាមេរិកបានប្រកាសថាពួកគេបានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ២២ឆ្នាំ និងត្រូវបានគេបញ្ជាក់ថា មានឈ្មោះ រ៉ូបឺត គ្រីម៉ូ (Robert E. Crimo III)។ ប៉ុន្តែ ភ្លាមៗនោះ ប៉ូលិសមិនទាន់អាចបញ្ជាក់ពីហេតុផលនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ៕ ដោយធីរីណា

រូប​ថត​ :​ EPA


រូប​ថត​ :​FACEBOOK

រូប​ថត​ :​ AP

...

រូប​ថត​ : Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print