បោះឆ្នោតនៅជប៉ុន៖ ចំនួនពលរដ្ឋគាំទ្របេក្ខភាពស្ត្រីខ្ពស់បំផុតមិនធ្លាប់មាន

ចែករំលែក៖

ប្រទេសជប៉ុន៖ ចំនួនបេក្ខភាពចូលរួមប្រកួតប្រជែងសមាជិកព្រឹទ្ធសភាជប៉ុនបានកើនឡើង១៧៥រូប បើប្រៀបធៀបនឹងឆ្នាំ២០១៩ ក្នុងនោះបេក្ខភាពជាស្ត្រីមានដល់ទៅ៧៧រូប គឺកើនឡើង ៣៣,២% ។

នៅក្នុងចំណោមបេក្ខភាពទាំង ៥៤៥រូបចូលរួមបោះឆ្នោតព្រឹទ្ធសភាជប៉ុនដែលនឹងធ្វើឡើងនៅថ្ងៃទី ១០ខែកក្កដាខាងមុខ គឺមានបេក្ខភាពជាស្ត្រីដល់ទៅ១៨១រូប ស្មើនឹង៣៣,២% ។ កាលពីបោះឆ្នោតលើកមុនមានស្ត្រីតែ ២៨,១%ប៉ុណ្ណោះ ។ ទាំងនោះបានបង្ហាញឱ្យឃើញថាជាការខិតខំដើម្បីធ្វើឱ្យមានតម្លាភាពភេទនៅក្នុងប្រទេសតំបន់អាស៊ីភាគឦសានមួយនេះ។
នេះជាលើកទីមួយហើយដែលមានស្ត្រីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទាំងរដ្ឋសភា និងព្រឹទ្ធសភាជប៉ុនបានកើនឡើងលើសពី៣០% ចាប់តាំងពីឆ្នាំ១៩៤៦ពេលស្ត្រីជប៉ុនអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ។
តាមការស្ទង់មតិបង្ហាញឱ្យឃើញថា គណបក្សសាធារណរដ្ឋ (JCP) ទទួលបានការគាំទ្រខ្ពស់បំផុត គឺមានជាង៥៥,២%។ បន្ទាប់មកគឺគណបក្សប្រជាធិបតេយ្យទទួលបានការគាំទ្រ ៥១% និងគណបក្សសង្គមប្រជាធិបតេយ្យទទួលបានការគាំទ្រ ៤២% ៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print