ឆក់ទូរស័ព្ទបានហេីយជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀតដួលត្រូវជនរងគ្រោះចាប់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់ដែលកំពុងអង្គុយចុចនៅលេីម៉ូតូបានសម្រេចហេីយក៏ព្យាយាមជិះម៉ូតូគេចខ្លួន តែជ្រុលទៅបុកម៉ូតូរបស់បងជនរងគ្រោះដួលត្រូវជនរងគ្រោះចាប់ប្រគល់ឱ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវបេតុង​ ក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនសង្ស័យឈ្មោះសិទ្ធ​ ថានិន​ ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រុងមាន់​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ ។

ចំណែកជនរងគ្រោះឈ្មោះជា​ ទេព​សុធីណា​ ភេទស្រី អាយុ៣១ឆ្នាំ​ មុខរបរបុគ្គលិកដឹកជញ្ជូន​ ស្នាក់នៅភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទម៉ាក IPhone 7​នៅលេីម៉ូតូ។បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ
ម៉ាកស្គូពី​ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1J-9553 មកក្បែរជនរងគ្រោះហើយឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួនបានប្រហែលជាង១០ម៉ែត្រក៏ជ្រុលទៅបុកម៉ូតូបងប្រុសរបស់ជនរងគ្រោះបណ្តាលឱ្យដួល។ ភ្លាមៗនោះជនរងគ្រោះរួមទាំងបងប្រុសបានឃាត់ខ្លួនជនសង្ស័យបានតែម្តង រួចប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print