កម្លាំងនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់របស់ចៅក្រម នៃសាលាដំបូងខេត្តពោធិ៍សាត់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ដោយអនុវត្តជាប្រចាំតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងអនុវត្តដីកាបង្គាប់លេខ៥១ ច.ខ/២១ ចុះ ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២១ របស់លោក សុិន ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តពោធិ៍សាត់ អោយចាប់ខ្លួនឃុំខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលលាច ចុះចាប់ឃាត់ជនសង្ស័យចំនួន០១នាក់តាមដីការបង្គាប់របស់ចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង០៧ និង២០នាទីព្រឹក នៅចំណុចលើផ្លូវកៅស៊ូលេខ១៥៥ ភូមិពេជបាន ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២២។

យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹង ថាកម្លាំងសមត្ថកិច្ចយើង បានអនុវត្តតាមដីការបង្គាប់របស់ចៅក្រមខាងលើ ដោយបានចុះចាប់ខ្លួន ឃុំខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ យាន មករា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ សន្រ្ទែ ឃុំ សន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានប្រព្រឹត្តនៅភូមិបោះពួយ ឃុំលាចស្រុកភ្នំក្រវាញ កាលពីអំឡុងឆ្នាំ២០០៥ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញកំពុង
បន្តនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print