ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៥៤នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៥ករណីទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៥៤នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ១៧នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១១នាក់(ស្រី ០នាក់) ,ប្រើប្រាស់ ៨ករណី ឃាត់ ២៦នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ២៣,៨៣ក្រាម និង៦កញ្ចប់តូច ។ កេតាមីន(Ke) ស្មេីនិង០,៧៣ក្រាម។ អ៊ិចស្តាស៊ី(mdma) ស្មេីនិង ០,៦៨ក្រាម ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកKe ០,៧៣ក្រាម និងMDMA ០,៦៨ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៧៨ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៣៤ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៧៤ក្រាម។
៥ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៥ក្រាម និង២កញ្ចប់តូច។
៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់ ស្រី ២នាក់ ចាប់យកIce ១,៧៩ក្រាម។
៨ / ពោធិ៍សាត់៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៩ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៣៩ក្រាម។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ២,៦៤ក្រាម ៕
ដោយ៖សហការី