កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលឃាត់ខ្លួនខ្លួនជនសង្ស័យ0៣នាក់លួចមានស្ថានទម្ងន់ទោស!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការរដ្ឋាននគរបាលកំបូលបានអោយដឹងថា,ដោយមានការបញ្ជាពីរលោកវរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌកំបូល បានអោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារយុត្តិធម៌ដឹកនាំកម្លាំងជំនាញ់នឹងប៉ុស្តីនៅថ្ងៃទី 04/ 07 / 2022 វេលាម៉ោង 17 និង 00 នាទី កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យ ចំនួន 03នាក់ នៅចំណុចតាមផ្លូវបេតុង ភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកអធិការរងនគរបាលខណ្ឌបានអោយដឹងថាជនសង្ស័យទាំង០៣នាក់១-ឈ្មោះ សុខ សុខា ហៅ ឆេះ ភេទប្រុស​ អាយុ ២២ឆ្នាំ​ មុខរបរ មិនពិតប្រាកដ​ មានទីលំនៅ ភូមិតាកេរិ៍្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)(មានសារធាតុញៀន)
២-ឈ្មោះ មឿន សុពិន ភេទប្រុស​ អាយុ ១៨ឆ្នាំ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។(ឃាត់ខ្លួន)(មានសារធាតុញៀន)។
និង៣-ឈ្មោះ ប៉ោ លីហ៊ាង ភេទប្រុស​ អាយុ ១៨ឆ្នាំ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។(ឃាតខ្លួន)(គ្មានសារធាតុញៀន)។

លោកអធិការរងបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះពីបទ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទ) ដែលប្រព្រឹតនៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី 08 ខែឧសភា ឆ្នាំ 2022 វេលាម៉ោងប្រហែល 16 និង 30នាទី ។
ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ ប្រហែល 21ឆ្នាំសំភារៈបន្សល់ទុក (គ្មាន)។ នៅថ្ងៃទី 03 ខែកក្កដា ឆ្នាំ2022 វេលាម៉ោងប្រហែល 21 និង30នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវបេតុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ បានជួបជនសង្ស័យឈ្មោះ សុខ សុខា ហៅ ឆេះ កំពុងអង្គុយនៅតូបលក់កាហ្វេ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនយកមកសាកសួរ រួចជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី 08 ខែឧសភា ឆ្នាំ 2022 វេលាម៉ោងប្រហែល 16 និង 30 នាទី ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាក់ OPPO ពណ៌ក្រហម ពីមនុស្សស្រីចំនួន 02នាក់ បើកម៉ូតូម៉ាកប៊ីត ពណ៌ខៀវ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ (សង្កាត់កន្ទោក)។ បន្ទាប់ពីមានចម្លើយសារភាព របស់ជនសង្ស័យ នៅថ្ងៃទី 04 ខែកក្កដាឆ្នាំ 2022 វេលាម៉ោងប្រហែល 01 និង 20នាទី សមត្ថកិច្ចយើងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ោ លីហ៊ាង ដែលកំពុងឈរនៅលើផ្លូវមុខតូបលក់សាច់ក្រក់ ភូមិគល់ (សង្កាត់កន្ទោក) យកមកសាកសួរ រួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ មឿន សុពិន កាលពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ2022 វេលាម៉ោងប្រហែល 16 និង 20 នាទី បានធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាកOPPO A15 ពណ៌ក្រហម ពីមនុស្សស្រីចំនួន 02នាក់ ជិះម៉ូតូម៉ាកប៊ីត នៅចំណុចមុខក្លោងទ្វាវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ (សង្កាត់កន្ទោក)។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយនិងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ មឿន សុពិន ចំណុចផ្ទះសំណាក់យីហោ ហេង សំណាង ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី 04 ខែកក្កដាឆ្នាំ 2022 វេលាម៉ោងប្រហែល 10 និង 50 នាទី យកមកសាកសួរ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង 03នាក់ និងមានការបញ្ជាផ្ទាល់ពីលោក វង្ស សាវ៉ាតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខឲ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print