ខេត្តប៉ៃលិន÷ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោកស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តនិងម៉ូតូ នៅចំណុចរង្វង់មូលព្រះគោ ស្ថិតភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្ត្រីនគរបាលជំនាញបានបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យខូចខាតរថយន្តចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿង និងបុរសម្នាក់រងរបួសធ្ងន់។
,អ្នកបើកបររថយន្តឈ្មោះ ទូច ញៀន ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធា បើកបររថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2E-6878 (រត់គេចខ្លួន)។
– ជនរងគ្រោះឈ្មោះ តឿ ទី ភេទ ប្រុសអាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក់សង់ឌ្រីម២០១៤ ពាក់ស្លាកលេខ1A-8608 (រងរបួសធ្ងន់បាក់ភ្លៅ)។
មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពី: ជនរងគ្រោះបានបើកបរម៉ូតូឆ្វែលរង្វង់មូលព្រះគោតាមទិសដៅរបស់ខ្លួន ប៉ុន្តែជនបង្ករដែលបើកបររថយន្តបើកបរក្នុងល្បឿនលឿន និងបញ្រ្ចាសរង្វង់មូល ហេតុនេះទើបបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីសមត្តកិច្ចនគរបាលចរាចរណ៍ស្រុកបានបន្តថា÷ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែតខេត្តប៉ៃលិន ចំណែករថយន្ត និងម៉ូតូ ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត