ភរិយាមេភូមិម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់បន្ទាប់ពីយកឆ្នាំងដាំបាយអគ្គិសនីទៅដោតឌុយភ្លើង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ដែលគេស្គាល់ជាភរិយារបស់មេភូមិ ត្រូវអគ្គិសនីឆក់ស្លាប់ ខណៈយកឌុយដោតខ្សែភ្លើងដាំបាយ នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២២ នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ។
នរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះ ថាត់ ហួច ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូ មិ
បុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក (ត្រូវជាប្រពន្ធលោកមេភូមិបុស្បូវ) ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានដោតឌុយខ្សែភ្លើងឆ្នាំងដាំបាយ    អគ្គិស​នី នៅពេលដោតខ្សែភ្លើង
នឹងព្រីសង្ស័យដៃសើម ទើបឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ដួលផ្ងា
ក្រោយបោកក្បាលនិងកៅអីថ្មស្លាប់ភ្លាមនៅនឹងកន្លែងតែម្ដង ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី និងនគរបាលផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំភ្នំដី ស្ត្រីរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកងមែន ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print