សម្ព័ន្ធមិត្តកាន់អំណាចជប៉ុន អាចនឹងទទួលបានការគាំទ្រលើសពី៥០%

ចែករំលែក៖

សម្ព័ន្ធមិត្តកាន់អំណាចរបស់គណបក្សប្រជាធិបតេយ្យសេរី LDP របស់នាយករដ្ឋមន្ត្រី Kishida Fumio អាចនឹងទទួលបានការគាំទ្រលើសពី៥០% ក្នុងចំណោម ១២៥កៅអីក្នុងការបោះឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាជប៉ុន។

តាមលទ្ធផលស្ទង់មតិរបស់បណ្តាញព័ត៌មានក្យូដូបង្ហាញឱ្យឃើញថា គណបក្សរបស់នាយករដ្ឋមន្ត្រី Kishida Fumio អាចនឹងទទួលបានការគាំទ្រខ្ពស់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី១០ខែកក្កដាខាងមុខ ។
ការស្ទង់មតិតាមទូរស័ព្ទចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ខែកក្កដា ដោយមានការចូលរួមពីពលរដ្ឋជាង ៤ម៉ឺននាក់បង្ហាញឱ្យឃើញថា ការគាំទ្រខ្ពស់ទៅលើសម្ព័ន្ធមិត្តកាន់អំណាច ។ ចំណែកគណបក្សប្រឆាំងវិញកំពុងតែជួបផលលំបាកដោយបាត់បង់ការគាំទ្រ ហើយពិបាកក្នុងការរក្សា២៣កៅអីនៅក្នុងព្រឹទ្ធសភា ដែលគណបក្សនេះទទួលបានក្នុងការបោះឆ្នោតកន្លងមក។

ព្រឹទ្ធសភាជប៉ុនមាន២៤៨កៅអី ក្នុងនោះមាន៥០%នឹងត្រូវបោះឆ្នោតឡើងវិញតាមអាណត្តិ៣ឆ្នាំម្តង។ នៅក្នុងការបោះឆ្នោតឆ្នាំនេះមាន១២៥កៅអី ក្នុងនោះមាន៧៤កៅអីបោះឆ្នោតដោយផ្ទាល់និង៥០កៅអីទៀតបោះឆ្នោតតាមរូបមន្តតំណាងការគាំទ្រខ្ពស់ ។
ការបោះឆ្នោតព្រឹទ្ធសភាជប៉ុនលើកនេះមានបេក្ខភាព ៥៤៥ចូលរួម គឺច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយចំណុចដែលចាប់អារម្មណ៍នោះគឺមានបេក្ខភាពស្ត្រីជាង៣៣%ចូលរួម៕ ដោយធីរីណា

...

រូប​ថត​ :​ Kyodo/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print