ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022 បានបង្ហោះអំពីតួលេខ ចំពោះថវិកាដែលសប្បុរសជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះមីននៅកម្ពុជា ក្នុងន័យថាកម្ពុជាគ្មានមីន។ នោះសម្ដេចបានមានប្រសាសន៍តាមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!គិតមកដល់ពេលនេះសប្បុរសជនដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ 15,614,910ដុល្លារនិងប្រាក់រៀលចំនួន
190.800.000រៀល។ នេះជាចលនាជាតិដ៍ធំដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា ដើម្បីសម្រួលដល់ការចូលរួមរបស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជាបានបើកគណនីនៅធនាគារABAធនាគារអេសុីលីដានិងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោហ៊ុនសែន បានសង្ឃឹមយ៉ាងមុតមាំថ្លែងថា, ខ្ញុំសង្ឃឹមថាជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការ
ឈានទៅបញ្ចប់សោកនាដកម្មលើទឹកដី
ដ៍កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕
ដោយ : សុខ ខេមរា