ក្រសួងអប់រំ : ហេតុអ្វីបានជាគ្រឹះស្ថានអប់រំមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបង្ហោះជាផ្លូវការ អបអរសាទរបេក្ខជនទាំង១០រូបដែលនឹងត្រូវបន្តទៅប្រកួតនិយាយសាធារណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមប្រធានបទ “ ហេតុអ្វីបានជាគ្រឹះស្ថានអប់រំមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?”

ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, គណៈកម្មការដាក់ពិន្ទុបានវាយតម្លៃ និងផ្ដល់ពិន្ទុយ៉ាងសុក្រិត និងយុត្តិធម៌ចំពោះអត្ថបទដែលផ្ញើចូលរួមទាំងអស់ ហើយយើងបានរកឃើញបេក្ខជន១០រូប ឈានជើងទៅវគ្គបន្ត។
បេក្ខជនទាំង១០រូបនឹងត្រូវចូលរួមប្រកួតនិយាយសាធារណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្ទាល់នៅរាជធានីភ្នំពេញ។ សម្រាប់កាលបរិច្ឆេទ និងទីកន្លែងប្រកួត ក្រុមការងារនឹងជូនដំណឹងទៅបេក្ខជននៅពេលក្រោយ។

ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើហថា, *ចំពោះបេក្ខជនជាប់បម្រុងអាចនឹងមានឱកាសចូលរួមប្រកួតប្រសិនបើមានបេក្ខជនជាប់ជាស្ថាពរបោះបង់ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print