រយៈពេល២ថ្ងៃ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន២៦នាក់ជាមុខសញ្ញាឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷លោក វរសេនីយ៍ឯក សៅ សា រឿ ន អធិការ នគរបាល ក្រុង ប៉ោយ ប៉ែ ត បាន ឲ្យ ដឹង ថា អនុវត្ត តាម បទ បញ្ជា របស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ក្នុង រយៈ ពេល ០២ ថ្ងៃនេះ កម្លាំង នគរបាល ក្រុង ប៉ោយ ប៉ែ ត បានស្រាវជ្រាវ ជនសង្ស័យ ប្រុស ស្រី ជា មុខសញ្ញា ឆក់ និង ឃាត់ខ្លួន បានជា បន្តបន្ទាប់ សរុប ចំនួន ២៦ នាក់ រៀបចំ សំណុំរឿង បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅ ថ្ងៃ ទី ០៦ ខែកក្កដា ឆ្នាំ ២០២២ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ។

លោក វរសេនីយ៍ឯក សៅ សា រឿ ន បាន បញ្ជាក់ ថា នៅថ្ងៃ ទី ៣ ខែកក្កដា ឆ្នាំ ២០២២ កម្លាំង ជំនាញ បាន ទទួល ព័ត៌ មាន ពី ជន រង គ្រោះ ថា មាន ករណី ចោរ បាន ឆក់ ទូរស័ព្ទ របស់ ខ្លួន ម៉ាក អាយ ហ្វូ ន ១២ ប្រូ មែក ពណ៌ ខៀវ នៅ ចំណុច ខាងលិច ហាង ប្ដូរ ប្រាក់ ហេង ម៉េ ត នៅ ផ្លូវជាតិ ៥ ស្ថិត ក្នុងភូមិ បា លិ លេ យ្យ ១ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត កម្លាំង ជំនាញ បាន ចុះ ទៅ ដល់ កន្លែង កើត ហេតុ និងឆែក កាមេរ៉ា សុវត្ថិភាព ។ រហូត ដល់ ថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក កម្លាំង ជំនាញ បាន ស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ ចំនួន ៥ នាក់ នៅផ្ទះ សំណាក់ ពន្លឺ ពេជ្រ បន្ទប់ លេខ ៣ ជាន់ ក្រោម ស្ថិត ក្នុងភូមិ បា លិ លេ យ្យ ២ សង្កាត់ និង ក្រុង ប៉ោយ ប៉ែ ត និង ម៉ូតូ ១ គ្រឿង ម៉ាក MOOVE ពណ៌ ក្រហម ។

ក្រោយ ពី ឃាត់ខ្លួន និង សួរ ចម្លើយ ជនសង្ស័យ ទាំង ០៥ នាក់ នេះ កម្លាំង ជំនាញ បាន ស្រាវជ្រាវ ឃាត់ខ្លួន ជន សង្ស័យ ជា បន្តបន្ទាប់ បាន ចំនួន ៤ នាក់ បន្ថែម ទៀត និង ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា ឌ្រី ម C125 ពណ៌ ខ្មៅ គ្មាន ស្លាក លេខ ។

លោក អធិការ បាន បញ្ជាក់ ទៀត ថា បន្ទាប់ ពី ឃាត់ខ្លួន ជនសង្ស័យ ទាំង ០៩ នាក់ នោះ មក នៅ ថ្ងៃ ដដែល ( ថ្ងៃ ទី ៤ ខែកក្កដា ) កម្លាំង ជំនាញ បាន ធ្វើការ ស្រាវជ្រាវ ករណី ឆក់ ទូរស័ព្ទ ឃាត់ខ្លួន បាន ជនសង្ស័យ ចំនួន ៥ នាក់ បន្ថែម ទៀត ជា មុខសញ្ញា ឆក់ យ៉ាង សកម្ម នៅ ក្រុង ប៉ោយ ប៉ែ ត ដែល កម្លាំង ជំនាញ តាម ប្រ ម៉ា ញ់ យូរហើយ ។

ជនសង្ស័យ ទាំង ០៥ នាក់ នេះ ឃាត់ខ្លួន នៅ ចំណុច ផ្ទះ នៅផ្ទះ សំណាក់ ពន្លឺ ពេជ្រ បន្ទប់ លេខ ១៤ ជាន់ ទី ១ ស្ថិត ក្នុងភូមិ បា លិ លេ យ្យ ២ សង្កាត់ និង ក្រុង ប៉ោយ ប៉ែ ត ព្រមទាំង បាន ដកហូត បាន ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា ឌ្រី ម C១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ គ្មាន ស្លាក លេខ ។

លោក វរសេនីយ៍ឯក សៅ សា រឿ ន បាន បញ្ជាក់ បន្ថែម ទៀត ថា ថ្ងៃ ទី ០៥ ខែកក្កដា ឆ្នាំ ២០២២ ពេលវេលា ម៉ោង ៣ រសៀល កម្លាំង នគរបាល ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ក្រុង ប៉ោយ ប៉ែ ត បន្ត ស្រា ជ្រាវ ឃាត់ខ្លួន មុខ សញ្ញា ចោ ឆក់ ប្រុស – ស្រី បាន មួយ ក្រុម បន្ថែម ទៀត ចំនួន ១២ នាក់ ស្ថិត នៅ ក្នុងភូមិ បា លិ លេ យ្យ ២ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ មក កម្លាំង ជំនាញ បាន ធ្វើតេស្ត ទឹកនោម ស្វែងរក សា ធាតុ ញៀន ។ លទ្ធផល វិជ្ជមាន (+)( មាន ផ្ទុក សារធាតុ ញៀន ក្នុង ខ្លួន ) ទាំងអស់ គ្នា ៕

...

ដោយ៖អ៊ុក សុខហេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print