ចិនដីគោកនិងចិនតៃវ៉ាន់គឺជាចិនតែមួយ មិនអាចកែប្រែបានឡើយ

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី៥ ខែកក្កដា បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា៖ នាពេលថ្មីៗកន្លងទៅនេះ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវពីសហគ្រាសអាមេរិកបាននិពន្ធអត្ថបទដោយអះអាងថា គោលនយោបាយ «ប្រទេសចិនតែមួយ» គឺជាពាក្យភូតកុហក ចំណែកឯតំបន់តៃវ៉ាន់មិនមែនជាផ្នែកមួយនៃដែនដីប្រទេសចិននោះទេ។ លោក Zhao Lijian បានលើកឡើងថា «ខ្លឹមសារនៃអត្ថបទនេះគឺផ្ទុយពីចំណេះដឹងទូទៅខាងប្រវត្តិសាស្ត្រ និងខាងផ្លូវច្បាប់យ៉ាងច្បាស់ក្រឡែត ក្នុងចេតនានិយាយប្រែសជាខ្មៅ និងបំភ្លៃការណ៍ពិតទាំងស្រុង គ្មានអ្វីក្រៅពីការប៉ុនប៉ងរួមដៃគ្នាជាមួយកម្លាំងប្រឆាំងប្រទេសចិនដើម្បី «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន»នោះទេ ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស និងឃោសនាបំប៉ោងពីការដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ «ពឹងផ្អែកសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ»។ លោក Zhao Lijian បានសង្កត់ធ្ងន់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់តាំងពីបុរាណកាលមក តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិនដែលមិនអាចពុះបំបែកបាន។ ដោយឡែកឯកសារច្បាប់អន្តរជាតិមួយចំនួន ក្នុងនោះបូករួមទាំង «សេចក្តីប្រកាស Cairo» និង «សេចក្តីប្រកាស Potsdam» បានបញ្ជាក់យ៉ាងច្បាស់នូវអធិបតេយ្យភាពរបស់ចិនចំពោះតំបន់តៃវ៉ាន់។ ប្រទេសចិនមិនអនុញ្ញាតឱ្យកែប្រែប្រវតិ្តសាស្ត្រ តាមតែទំនើងចិត្តជាដាច់ខាត ហើយការណ៍ពិតក៏មិនអាចអនុញ្ញាតឱ្យបដិសេធជាដាច់ខាត។ រាល់ការប៉ុនប៉ងរបស់បុគ្គលណាឬកម្លាំងណាដែលចង់បំពានគោលការណ៍ប្រទេសចិនតែមួយ ដែលត្រូវទទួលស្គាល់ជាសកល ពីសំណាក់សហគមន៍អន្តរជាតិ សុទ្ធតែជាទង្វើឥតប្រយោជន៍នោះឡើយ ការប្តេជ្ញាចិត្តដែលប្រទេសចិនគាំពារអធិបតេយ្យភាព និងបូរាណភាពទឹកដីរបស់ខ្លួន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅមកជ្រៀតជ្រែកជាដាច់ខាត៕ ដោយធីរីណា

...

រូបថត៖TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print