ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៦ ឧសភា ២០១៦ ស្ថិតនៅចំណុចភូមិត្បូងបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មយ៉ាងសាហាវមួយ ដោយបុរសចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខលបចាក់ជាច្រើនកាំបិត បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅ ខណៈជនរងគ្រោះកំពុងនៅក្នុងចង្ក្រានបាយនោះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ែន សន អាយុ៧៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។ ជំហានដំបូង គេមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ តែកន្លងមក ជនរងគ្រោះត្រូវបានគេស្អប់ ដោយសារចេះអំពើអាបធ្មប់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកដៃដល់ដែលប្រព្រឹត្តអំពើនេះដោយដឹងថា បន្ទាប់ពីចាក់សម្លាប់ជនរងគ្រោះហើយបានរត់ទៅទិសខាងលិចបាត់ស្រមោល ៕
ដោយ៖ សហការី
...