ភ្នំពេញ : សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខេត្តកណ្តាល សហការជាមួយ នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានខិតខំ ស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនដៃដល់ឈ្មោះ អ៊ូ សុភី ជាអង្គរក្ស លោកឧកញ៉ាលឹម ប៊ុនសួរ ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)! ព្រឹកមុិញនេះ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
និយាយជាមួយ ត្រឹម ១៩ម៉ោង ក្រោយកេីតហេតុ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំង សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី អាយុ ២២ឆ្នាំ មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ។
ដោយអនុវត្តតាមជំនាញ សមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវ ត្រឹមតែ ១៩ម៉ោង ជនសង្ស័យ ត្រូវបានឃាត់ខ្លួន។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចជំនាញកំពុងតែធ្វើការសាកសួរតាមនីតិវិធី ប៉ុន្តែសមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុនៅឡើយទេ នូវចម្លើយសារភាពរបស់ជនសង្ស័យជាឃាតករហូតមកទល់ថ្ងៃនេះ តើរឿងនេះមានអាថ៌កំបាំង ឬជាគំនុំ ខណៈសមត្ថកិច្ចកំពុងតែដំណើរការនីតិវិធី។
សូមបញ្ជាក់ថា, ស្មើនឹងឈាមស្រែកស្បែកហៅ ទីបំផុត ជនដៃដល់ឈ្មោះ អ៊ូ សុភី អង្គរក្ស ឧកញ៉ា លឹម ប៊ុនសួរ ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)! ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ឲ្យដឹងថា, ជនសង្ស័យជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកម្សិលមិញនេះ។
លោកស្នងការបានបន្តទៀតថា, ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌធ្វើកំណត់ហេតុស្ដាប់ចម្លើយ។
ជនសង្ស័យជាឃសតករ មានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។
សូមបញ្ជាក់ថា, ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)! ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ! ជនរងគ្រោះបើកឡានអោយឪ រីឯជនដៃដល់បើកឡានអោយកូន! ៕
ដោយ : សិលា