ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៍មានពីលោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ឧទ្ធម្ភាគចក្រ មួយគ្រឿងបានបង្ខំចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាពព្រោះតែធាតុអាកាសមិនអំណោយផល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧,១៥នាទី ល្ងាចថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង យោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថាៈ ក្រោយពេលកើតហេតុ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អេន ឌី មកសម្រាកនៅស ណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ ឆ្នាំង ។ ចំណែកឧទ្ធម្ភាគចក្រនោះត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់នៅទីតាំងដែលឧទ្ធម្ភា គចក្របានចុះចត ។
តាមការបញ្ជាក់ពី អ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ ប្រាប់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯងពីភ្នំពេញទៅខេត្តសៀមរាប។ ចំពោះមូលហេតុដែលចុះចតដោ យ
នេះគឺដោយសារអាកាសធាតុ មេឃងងឹតមានខ្យល់ខ្លាំង។
សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថាយន្តហោះនេះនឹងត្រូវហោះឡើងនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ដើម្បីហោះ ហើរទៅកាន់គោលដៅទៅខេត្តសៀមរាប៕
ដោយ៖ស តារា