តើសហរដ្ឋអាមេរិកចំណាយប្រាក់ប៉ុន្មានសម្រាប់ ដំណើរទស្សនកិច្ចទៅកាន់បរទេសរបស់ប្រធានាធិបតី

ចែករំលែក៖

សុវត្ថិភាពសន្តិសុខគឺជារឿងសំខាន់ បំផុតសម្រាប់មេដឹកនាំនៅលើពិភពលោកពិសេសគឺប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធា។ រាល់ពេលមានដំណើរទស្សន កិច្ចទៅកាន់បរទេសក្រុមសន្តិសុខអាមេរិកបានទៅមុនជាច្រើនថ្ងៃសម្រាប់រៀបចំការពារសន្តិសុខនៅទីនោះ។

សម្រាប់ការធ្វើដំណើររបស់ប្រធានា ធិបតី អូបាម៉ា ក្នុងមួយម៉ោងគឺត្រូវចំណាយប្រាក់រហូតដល់ជាង២សែនដុល្លារ។ គឺជាការចំណាយច្រើនជាងគេបំផុតសម្រាប់ មេដឹកនាំទាំងអស់នៅលើពិភពលោក។

តាមសារព័ត៌មាន Business Insider របស់អាមេរិកបានផ្សាយថា “ការិយាល័យ ធ្វើការលើមេឃ” គឺយន្ដហោះខាងលើ របស់ប្រធានាធិបតីអាមេរិកត្រូវចំណាយប្រាក់អស់ជាង២០៦.៣៣៧ដុល្លារក្នុង រយៈពេលមួយម៉ោង។

ព័ត៌មានខាងលើបានប្រកាសនៅក្នុងលិខិតមួយរបស់អង្គការ Freedon of Information Act ដោយក្នុងនោះបានបញ្ជាក់ថា ជើងហោះហើរនៅក្នុងស្រុកបានចំណាយ ប្រាក់ច្រើនជាងគេបំផុត។ ជាក់ស្ដែងជើង ហោះហើរពីរដ្ឋម៉ារីឡែនទៅកាន់រដ្ឋផ្លរីដា អស់រយៈពេល៤ម៉ោងហើយត្រូវចំណាយប្រាក់ដល់ទៅ៨៦៦.៦១៥ដុល្លារ។

ការធ្វើដំណើរនៅលើអាកាសក៏ដូចជានៅលើដីគឺត្រូវចំណាយប្រាក់យ៉ាងច្រើន សម្រាប់ការពារសន្ដិសុខ។ នៅពេលដែលប្រធានាធិបតីអាមេរិកទៅណាមកណាគឺមានក្រុមសន្ដិសុខទៅត្រួតពិនិត្យមុនជាច្រើនថ្ងៃខ្លាចក្រុមភេរវកម្មបង្កៃគ្រាប់បែកឬលួចធ្វើឃាត ៕

dfadf

dfsdfs

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print