ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃមួយ អង្គដាច់ចិត្តចង.កសម្លាប់ខ្លួនដោយរោគ ប្រចាំកាយមើលពុំជានៅវេលាម៉ោង១២យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុច វត្ត ត្របែក ភូមិត្របែក ឃុំឫសស្បូវ ស្រុកព្រះនេត្រ ព្រះ ខេត្តបន្ទាយមានជ័យ។
មន្ត្រីមូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះម្នាក់បានឲ្យដឹងថា ព្រះសង្ឃដែលចង.ក សម្លាប់ខ្លួននោះមានឈ្មោះឈីម ខុប អាយុ ២៦វស្សា រស់នៅក្នុងភូមិគោកធំ ឃុំឬសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថា មុនពេលកើតហេតុនោះព្រះសង្ឃនោះដោយសារមានជំងឺប្រចាំកាយមើលពុំជាក៏កើត មានគំនិតខ្លីរត់ទៅចង.ក នៅលើអំពិលខាងកើតព្រះវិហារមានចម្ងាយប្រហែល៥០ម៉ែត្រ កម្ពស់ពីដីប្រវែង១ម៉ែត្រហើយមុននឹងចង.ក សម្លាប់ខ្លួននោះព្រះសង្ឃអង្គនេះបានទុកកូនសំបុត្រមួយនៅលើក្បាលដំណេកសរសេរថា កូនសូមលាហើយមិនបាននៅថែរក្សាញោមប្រុសស្រីបន្តទៅទៀតឡើយដោយសារអាត្មា ស៊ូទ្រាំ នឹងជំងឺប្រចាំកាយបន្តទៅមិនបានទើបដាច់ចិត្តចង.ក សម្លាប់ខ្លួនយ៉ាងដូច្នេះ។
មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថា លុះម៉ោង៦ព្រះព្រះសង្ឃនៅក្នុងវត្តក៏បាន ប្រទះឃើញព្រះសង្ឃអង្គនេះចង.ក សម្លាប់ខ្លួននៅនឹងដើមអំពិលក៏នាំគ្នាដាក់ចុះមកដី រួចរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ សព។
សមត្ថកិច្ចបានសន្និដ្ឋានថា សង្ឃអង្គ នេះពិតជាស្លាប់ដោយចង.ក ពិតប្រាកដ មែន។សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង៕
ដោយ៖ សហការី