លោកស៊ីនហ្សូ អាបេ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរបំផុតក្នុងប្រទេសជប៉ុន ដែលជាថ្នាក់ដឹកនាំទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ លោកត្រូវបានខ្មាន់កាំភ្លើងលួចធ្វើឃាតនៅថ្ងៃទី៨ខែកក្កដា ពេលដែលលោកកំពុងឃោសនាបោះឆ្នោតព្រឹទ្ធសភា។
ពលរដ្ឋជប៉ុនបង្ហាញការសោកស្តាយយ៉ាងខ្លាំងដល់ការស្លាប់របស់អតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ ដោយនាំគ្នាទៅដាក់កម្រងផ្កានៅទីបូជា ទីកន្លែងគោរពវិញ្ញាណក្ខន្ធ លោកអាបេ ដែលបានរៀបចំឡើង។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី៩ខែកក្កដា ពលរដ្ឋរាប់សិបពាន់នាក់បានននាំគ្នាទៅកាន់ទីកន្លែងដែលលោកអាបេរងការបាញ់ប្រហារក្នុងទីក្រុងNaraដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកអាបេ។
បណ្តាប្រទេសនៅជុំវិញពិភពលោកក៏បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងដល់ការស្លាប់ខាងលើ ។ នៅតាមបណ្តាស្ថានទូតជប៉ុននៅលើពិភពលោកក៏បានរៀបចំទីកន្លែងគោរពវិញ្ញាណក្ខន្ធ លោកអាបេ ដោយមានថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់តំណាងប្រទេសទៅចូលរួមផងដែរ៕ ដោយ ធីរីណា
រូបថត : REUTERS