អតីតមេទ័ពណាតូប្រចាំនៅតំបន់អឺរ៉ុប លោក Philip Breedlove បានប្រកាសថា ការបំផ្លាញស្ពានតភ្ជាប់ពីតំបន់គ្រីមៀ ដែលដាក់បញ្ចូលក្នុងការគ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ តភ្ជាប់ជាមួយទឹកដីរុស្ស៊ី គឺជារឿងដ៏សំខាន់។
លោក Philip Breedlove ជឿជាក់ថា ស្ពានតភ្ជាប់គ្រីមៀជាមួយនឹងរុស្ស៊ី គឺជាគោលដៅវាយប្រហារស្របច្បាប់ចំពោះអ៊ុយក្រែន ។ ទីក្រុងកៀវអាចវាយប្រហារកម្ទេចស្ទានឆ្លងកាត់ដៃសមុទ្រ Kerch ដោយប្រើប្រាស់មីស៊ីលដែលលោកខាងលិចផ្តល់ឱ្យអ៊ុយក្រែន គឺប្រភេទ Harpoon ។
អតីតមេទ័ពណាតូបានបញ្ជាក់ថា
«ស្ពាន Kerchគឺជាគោលដៅវាយប្រហារស្របច្បាប់» ស្ពាននោះពិតជាសំខាន់សម្រាប់ជនជាតិរុស្ស៊ី។បច្ចុប្បន្នលោកខាងលិចបានផ្តល់មីស៊ីលប្រភេទ Harpoon ដល់អ៊ុយក្រែនដើម្បីវាយប្រហារទៅលើគោលដៅសំខាន់ៗរបស់រុស្ស៊ី ។
អ្នកឯកទេសវិភាគបានលើកឡើងថា ប្រទេសលោកខាងលិចបានប្រើប្រាស់អ៊ុយក្រែនដើម្បីប្រឆាំងរុស្ស៊ី តាមរយៈការផ្តល់ជំនួយសព្វាវុធ ។ ប្រសិនបើមិនមានអាវុធពីលោកខាងលិចទេ អ៊ុយក្រែនបានចុះចាញ់ក្នុងសង្គ្រាមនេះយូរមកហើយ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សកម្មភាពរបស់
រុស្ស៉ីនៅអ៊ុយក្រែនគឺទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយលោកក៏បានពន្យុះលោកខាងលិចឱ្យសាកល្បងយកឈ្នះលើរុស្ស៉ីនៅលើសមរភូមិផងដែរ។
ក្នុងការថ្លែងសុន្ទរកថាបែបធ្ងន់ៗ ចំពោះមុខថ្នាក់ដឹកនាំនៃសភារុស្ស៉ី ក្រោយសង្រ្គាមជាង៤ខែមកនេះ លោក ពូទីន បាននិយាយថា ទស្សនវិស័យសម្រាប់កិច្ចចរចាសន្តិភាពនឹងកាន់តែលំបាក នៅពេលដែលជម្លោះអូសបន្លាយកាន់តែយូរ។ លោកពូទីន បានគូសបញ្ជាក់ថា «ថ្ងៃនេះយើងឮថាពួកគេចង់កម្ចាត់ពួកយើងនៅលើ
សមរភូមិ, តើយើងអាចនិយាយអ្វីបានក្រៅពីអនុញ្ញាតឱ្យពួកគេសាកធ្វើយ៉ាងដូច្នោះ។ ជាច្រើនដងហើយយើងឮថា លោកខាងលិចចង់ជួយអ៊ុយក្រែនឱ្យតស៊ូប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ។ នេះគឺជាសោនាដកម្មសម្រាប់ប្រជាជនអ៊ុយក្រែន ប៉ុន្តែវាហាក់បីដូចជាគ្រប់គ្នាបានត្រៀមរួចរាល់ដើម្បីបន្តជម្លោះ»។
លោក ពូទីនបានបន្ថែមថា «គ្រប់គ្នាគួរតែដឹងពីហានិភ័យដែលកំពុងរីកធំឡើង, នេះយើងមិនទាន់បានធ្វើអ្វីច្រើនផង។ យើងមិនបដិសេធការចរចាសន្តិភាពទេ ប៉ុន្តែអ្នកគួរតែដឹងថា ពេលវេលាកាន់តែទៅមុខ នោះនឹងកាន់តែពិបាកសម្រាប់ពួកគេក្នុងការត្រឡប់មករកការចរចាជាមួយយើងវិញ»៕ ដោយធីរីណា
រូបថត : DW