សម្តេចចក្រី ហេង សំរិន អញ្ជើញដង្ហែអង្គព្រះមហាក្សត្រ ស្តេចយាងជារាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី ” រុក្ខទិវា ៩ កក្កដា ” នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដង្ហែព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជ ពិធី «រុក្ខទិវា ៩ កក្កដា» នាព្រឹកថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះរាជពិធី “រុក្ខទិវា” គឺជាទិវាដាំដើមឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេស និងជារៀងរាល់ឆ្នាំ។

ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរម រាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធី រុក្ខទិវា ក្នុងខេត្តបាត់ដំបង ប្រកបដោយជោគជ័យ។

ព្រះករុណាជាអម្ចាស់ សូមឧទ្ទិសពិធី រុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។

ការដាំឈើគឺជាការវិនិយោគបៃតង លើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print