លោកទូចគង្គាតំណាងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណយុវជនសមាជិកបក្ស ដែលធ្វើឲ្យបក្សមានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖  លោកទូចគង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងតំណាងលោកហេងសុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណដល់បងប្អូនយុវជនសមាជិកបក្ស ដែលធ្វើឲ្យបក្សមានជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត។

ការថ្លែងអំណរគុណ ដល់បងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាវិតធ្វើឡើងនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតដោយមានការចូលរួមពីលោកលឹមសៀងហេងអភិបាលក្រុងបាវិតនិងអស់លោកលោកស្រីក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀងនិងសមាជិកសមាជិការផងដែរ។

លោកទូចគង្គា  បានបន្តថាក្នុងនាមតំណាងលោកហេងសុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាវិតព្រមទាំងសមាជិក សមាជិកា និងសកម្មជនទាំងអស់ដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋក្នុងក្រុងបាវិត បានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រលើសផែនការកំណត់ និងមានជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋានឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នេះ»។

ទន្ទឹមនឹងនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺបានដំណើរការប្រព្រឹត្តិទៅដោយជោគជ័យ មានការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពសង្គម ព្រមទាំងបានការទទួលស្គាល់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយវាយតម្លៃខ្ពស់ថា មានដំណើរការល្អ ស្ងប់ស្ងាត់ សុខសន្តិភាព គ្មានអំពើហិង្សា សេរី និងយុត្តិធម៌។

លោកក៏បានបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ សុថាន

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print