ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានចុះឃាត់រថយន្តដឹកដីពាក់ស្លាកលេខ ខ.ម និងដឹកដីមិនគ្របចំនួន ២គ្រឿង ដែលកំពុងដឹកដីចាក់ឱ្យឈ្មួញពុះដីឡូតិ៍មួយកន្លែង នៅចំណុចរង្វង់មូលទូក ក្រុងកំពង់ឆ្នាំង ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ បានបញ្ជាក់ថា រថយន្ត២គ្រឿងនេះ ធ្លាប់បានដឹកដីនៅតំបន់នោះជាយូរខែមកហើយ តែមិនមានអ្នកហ៊ានប៉ះពាល់ឡើយ ក៏ប៉ុន្តែរថយន្តដឹកដីសំរាប់ចាក់ដីឈ្មួញមួយកន្លែងនោះ។
គួរបញ្ជាក់ដែរថា ចំពោះករណីខាងលើនេះមិនមែនមានតែ ២គ្រឿងនេះនោះទេ ហើយការដឹកដីឆ្លងកាត់ផ្លូវបេតុង ផ្លូវកៅស៊ូនៅចំណុចរង្វង់មូលទូកមាស ស្ថិតក្នុងក្រុងកំពង់ឆ្នាំងនោះ បានបំផ្លាញនូវសមិទ្ធផលផ្លូវបេតុង ផ្លូវកៅស៊ូអស់ជាច្រើនកន្លែងផងដែរ៕ដោយ៖សហការី
...