ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៩​នាក់​ ​​ក្នុងបទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៦​ករណី​នាថ្ងៃ​ទី​០៩​ ខែកក្កដា​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៣៩​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍​ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៩​នាក់​រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​ ១៣​នាក់​(​ស្រី​ ២​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៤​នាក់​(​ស្រី​ ១​នាក់​)​ ,ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ២២​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៩​ ខែកក្កដា​រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ១៥,៣៨​ក្រាម​ និង​២៦​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ១០​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៦​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ០,២៨​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ កំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១៧​កញ្ចប់​តូច​។​ 

៤​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,៧២​ក្រាម​។​ 

៥​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៦​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៥​នាក់​ និង​អនុវត្តន៍​ដីកា​ ២​ករណី​ ចាប់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,២២​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១២,១៤​ក្រាម​។​ 

៨​ /​ ប៉ៃលិន​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៤០​ក្រាម​។​ 

៩​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៨​កញ្ចប់​តូច​។​ 

១០​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៩​នាក់​ ចាប់​យក​Ice​ ០,៦២​ក្រាម​ ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print