ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បកស្រាយ​បំភ្លឺ​ការ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ​ ក្នុង​ឃុំ​អរិយ​ក្សត្រ​

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​ សូម​ឆ្លើយ​តប​ជូន​សាធារណជន​ ទៅ​នឹង​គេហទំព័រ​សារព័ត៌មាន​ ដេ​លី​ប៉ុស្តិ៍​ហ៊​ត​ញូ​វ​ស៍​ ដែល​បាន​ចុះ​ផ្សាយ​មាន​ខ្លឹមសារ​ចំណងជើង​ថា​៖​ ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ​ ក្នុង​ឃុំ​អរិយ​ក្សត្រ​ កំពុង​បើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​ អាជ្ញា​ធរមាន​សមត្ថកិច្ច​រក្សា​ភាព​ស្ងៀមស្ងាត់​ គ្មាន​វិធានការ​បង្ក្រាប​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​រួច​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ ចាត់​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​ល្វាឯម​ ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​ខាងលើ​ ។​

​ជា​លទ្ធផល​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២​ លោក​វរសេនីយ៍ទោ​ មួ​ង​ រ​ដ្ឋា​ អធិការ​នគរបាល​ស្រុក​ល្វាឯម​ បាន​បញ្ជា​ឱ្យ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អរិយ​ក្សត្រ​ បាន​ចុះ​ទៅ​ដល់ទី​តាំង​ដែល​ចុះ​ផ្សាយ​ខាងលើ​នោះ​ ស្ថិត​ក្នុងភូមិ​អរិយ​ក្សត្រ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។​

​នៅ​ពេល​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​ជាក់ស្ដែង​ឃើញ​ថា​ នៅ​ក្នុង​ទីតាំង​នោះ​ពុំ​ឃើញ​មាន​អ្នក​ចូល​លេង​នោះ​ទេ​ ឃើញ​មាន​តែ​ទូរទស្សន៍​ចំនួន​០៩​គ្រឿង​ ដាក់​តម្រាប​នៅ​លើ​តុ​ និង​អ្នក​មើល​ការ​ខុស​ត្រូវ​ចំនួន​០២​នាក់​។​ 

​តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​ក្នុង​បរិវេណ​ទីតាំង​នោះ​ឃើញ​ថា​មាន​លិខិតអនុញ្ញាត​ឱ្យ​បើក​អ៊ី​ន​ធឺ​ណេ​ត​កាហ្វេ​។​ 

​ជា​ចំណាត់ការ​៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​អប់រំ​ និង​ឱ្យ​យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​មាន​សកម្មភាព​លួចលាក់​លេងល្បែង​ស៊ីសង​តាម​ទូរទស្សន៍​អន​ឡាញ​ឡើយ​ គឺ​ឱ្យ​ពួក​គាត់​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​លិខិតអនុញ្ញាត​តែ​ប៉ុណ្ណោះ​ ។​ 

​ចំពោះ​ករណី​នេះ​ កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បន្ត​ស៊ើបអង្កេត​ ទីតាំង​ខាងលើ​ ប្រសិនជា​ពិនិត្យ​ឃើញ​មាន​ករណី​លួចលាក់​លេងល្បែង​ស៊ីសង​ផ្សេងៗ​ និង​បង្ក្រាប​ចាត់ការ​តាម​នីតិវិធី​ ។​ អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​មេត្តា​ជ្រាប​ និង​កុំ​មានការ​ភាន់ច្រឡំ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print