ផ្កាអណ្តូងព្រះ ជារុក្ខជាតិ បញ្ញើរក្អែក ឬហៅតាមពាក្យបច្ចេកទេសថា ជារុក្ខជាតិប៉ារាសិត ដែលរស់នៅអាស្រ័យលើរុក្ខជាតិដ៏ទៃចិញ្ចឹមវា

ចែករំលែក៖

ភ្នំពេញ​៖​ ​លោក​ ខៀវ​ កាញារិទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ យោង​តាមប្រភពព័ត៍មានពីជីវៈចម្រុះនៃប្រទេសកម្ពុជា​ ផ្កាអណ្តូងព្រះ ជារុក្ខជាតិ បញ្ញើរក្អែក ឬហៅតាមពាក្យបច្ចេកទេសថា ជារុក្ខជាតិប៉ារាសិត ដែលរស់នៅអាស្រ័យលើរុក្ខជាតិដ៏ទៃចិញ្ចឹមវា។

ជាទូទៅវាលូតចេញពីមែកឈើចាស់ៗតាមដី ឬលើងបង្អោងមែកឈើចាស់ៗ។ ផ្កានេះវាមានរហូតដល់ ២៨ប្រភេទឯណោះ ហើយភាគច្រើនគឺត្រូវបានគេស្រាវជ្រាវនិងរកឃើញនៅទូទាំងទ្វីបអាសុីអាគ្នេយ៍យើងនេះឯង។ ជាទូទៅវាមានក្លិនស្អុយដូចសាច់ស្អុយ ដែលវាត្រូវការទាក់ទាញពពួកសត្វល្អិតដែលចូលចិត្តក្លិនស្អុយដូចជារុយក្បាលខៀវជាដើម ដើម្បីជួយដល់ការបន្តពូជបន្តទៀត។

នៅប្រទេសកម្ពុជាយើង​ក៏មានផ្កាប្រភេទនេះមួយប្រភេទដែរ ដែលមានឈ្មោះវិទ្យាសាស្ត្រហៅថា Sapria poilanei ស្ថិតក្នុងអំបូរ Rafflesiaceae នេះដូចគ្នា គ្រាន់តែផ្កាវាមានទំហំតូចខ្លាំង។

នៅប្រទេសថៃមើមផ្កាអណ្តូងព្រះប្រភេទ R. kerrii ត្រូវបានចាត់ទុកថាជាគ្រឿងផ្សំអាហារដ៏ឆ្ងាញ់ និងពេលខ្លះគេក៏យកមកធ្វើជាឱសថបុរាណផងដែរ។ ផ្កានេះក៏ជួយទាក់ទាញភ្ញៀវទេសចរណ៍អោយទៅទស្សនាវាផងដែរ ពិសេសនៅប្រទេស ឥណ្ឌូនេសុី និងម៉ាឡេស៊ី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print