បញ្ជូន​ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ០២​នាក់​ ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​

ចែករំលែក៖

​ខេត្ត​សៀមរាប​៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ កាលពីរសៀលថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២ម្សិលមិញនេះ​​ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ករណី​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២។

​យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​​ កាលពីថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ព្រលប់ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​ចុះ​បង្ក្រាប​បទ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំនុច​លើ​ដងផ្លូវ​ ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ស្រី​០១​នាក់​មានឈ្មោះ​ ព្រាប​ សុផល​ ភេទ​ប្រុស​ អាយុ៣៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ រត់​ម៉ូតូ​កង់​បី​ មាន​ទីលំនៅ​ ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ (​មាន​សារធាតុ​ ញៀន​នៅ​ក្នុង​ខ្លួន​)​ និង​ឈ្មោះ​ ហៀ​ង​ ផល្លា​ ភេទ​ស្រី​ អាយុ៤០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នៅផ្ទះ​ មាន​ទីលំនៅ​ ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ (​គ្មាន​សារធាតុ​ ញៀន​នៅ​ក្នុង​ខ្លួន​)​ ។​

​ក្នុងប្រតិបត្តិការការចុះ​បង្ក្រាប​នោះដែរ​ វត្ថុ​តាង​​ដកហូត​បាន​រួម​មាន​៖ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ៣៥​កញ្ចប់​ ឧបករណ៍​ប្រើប្រាស់​ និង​ សម្ភារ​:​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​សាកសួរ​នៅតំណាង​អយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print