អឺរ៉ុបសាងសង់លេណដ្ឋាន«Boongke»សម្ងាត់សម្រាប់កិច្ចប្រជុំពិសេសក្នុងទីក្រុង Brussels

ចែករំលែក៖

សម្ព័ន្ធមិត្តអឺរ៉ុបបានចំណាយប្រាក់៨លានដុល្លារដើម្បីសាងសង់ លេណដ្ឋានសម្ងាត់នៅក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិកដើម្បីប្រជុំបន្ទាន់ប្រកបដោយសុវត្ថិភាព ។

សារព័ត៌មាន EUobserver បានឱ្យដឹងថា តាមគម្រោងក្នុងបន្ទប់លេណដ្ឋានសម្ងាត់មានសាលប្រជុំមួយដែលអាចផ្ទុកមនុស្សបាន១០០នាក់ រួមមានប្រមុខដឹកនាំ ៣៤រូប និងលេខា៣៤រូប ព្រមទំាងបុគ្គលិកបច្ចេកទេស បុគ្គលិកបម្រើសេវាកម្មផ្សេងៗ។
តាមសារព័ត៌មាន RT បានផ្សាយថា គោលដៅនៃការសាងសង់ទីប្រជុំសម្ងាត់គឺដើម្បីទប់ស្កាត់ការលួចស្តាប់ពីចារកិច្ចរុស្ស៊ី នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអឺរ៉ុប។
តាមសារព័ត៌មាន EUobserver សហគមន៍អឺរ៉ុបមាន២៧ប្រទេស ហើយអាចពង្រីកបន្ថែមទៀតក្នុងពេលអនាគត ។ លេណដ្ឋានសម្ងាត់ និងសុវត្ថិភាពក៏ត្រូវបានប្រើប្រាស់សម្រាប់កិច្ចប្រជុំបន្ទាន់របស់មន្ត្រីការទូត ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប ។
បន្ទប់ប្រជុំសម្ងាត់ត្រូវបានបំពាក់ឧបករណ៍ទំនើបៗ មីក្រូហ្វូន និងអ្នកបកប្រែ៣០នាក់។ ការសម្រេចសាងសង់ទីតាំងសម្ងាត់ខាងលើក្នុងពេលដែលអឺរ៉ុបនិងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ក្រោយរុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ :​ EU

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print