មានកុមារជាង២២២លាននាក់នៅលើពិភពលោកត្រូវការទទួលបានជំនួយក្នុងការអប់រំ

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញឱ្យឃើញថា ចំនួនពលរដ្ឋក្នុងវ័យទៅសិក្សាត្រូវការជំនួយអប់រំ។ កាលពីឆ្នាំ២០១៦មានកុមារ៧៦លាននាក់ត្រូវការជំនួយអប់រំ ហើយនៅឆ្នាំ២០២២ មានកុមារកើនឡើងដល់២២២លាននាក់ត្រូវការជំនួយដើម្បីបានទៅសាលារៀន។

សង្គ្រាម អំពើហិង្សា ការធ្វើចំណាកស្រុក កូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សាអប់រំរបស់កុមារនៅលើពិភពលោក។ ជាក់ស្តែងកុមារ ៧៨,២លាននាក់ ក្នុងចំណោម២២២លាននាក់ ស្មើ៨៤%មិនបានទៅសាលារៀន ។ មានកុមារជិត១២០លាននាក់មិនចេះអាន មិនចេះសរសេរ ។ តាមការប៉ាន់ប្រមាណក្នុងចំណោមសិស្ស ១០រូបក្នុងនោះមានមួយរូបមិនមានឱកាសចូលសិក្សាដោយសារតែវិបត្តិ ។​
នៅក្នុងជំរំភៀសខ្លួនបណ្តោះអាសន្ន ថ្នាក់សិក្សារងការខូចខាតយ៉ាងខ្លាំង និងត្រូវកាត់ផ្តាច់ដោយសារសង្គ្រាម គ្រោះធម្មជាតិ ។ កុមាររាប់លាននាក់រងផលប៉ះពាល់ ខណៈដែលកុមារទាំងនោះត្រូវការអប់រំ ដើម្បីសម្រេចបានក្តីប្រាថ្នាចង់ក្លាយជាគ្រូពេទ្យ វិស្វករ អ្នកវិទ្យាសាស្ត្រ …។
ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺ ប្រទេសអាហ្វហ្គានីស្ថាន សាធារណរដ្ឋកុងហ្គោ , Ethiopia, Mali, Nigeria, Pakistan, Somalia, Nam Sudan, Sudan និង Yemen។
នៅពេលនេះដែរអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អំពាវនាវឱ្យមានការផ្តល់ជំនួយជាបន្ទាន់ដល់វិស័យអប់រំ។ យើងសង្ឃឹមថា បណ្តារដ្ឋាភិបាល អង្គការ ក្រុមហ៊ុននឹងជួយផ្តល់ជំនួយឱ្យបានទាន់ពេលវេលា ជួយដល់កុមារបានទៅសាលារៀន ៕ ដោយធីរីណា

...

រូប​ថត​ :​ UN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print