ភ្នំពេញ : តើស្រ្តីមេម៉ាយ (ភរិយាលោក Shinzo Abe) ជានរណា? នេះជាសំណេរ ដោយលោក ពុយ គា អ្នកកាសែតអាជីពជើងយូរ ប្រកបដោយវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
លោកបញ្ជាក់ថា, លោកស្រី Akie Abe អាយុ៦០ឆ្នាំ បានកើតក្នុងត្រកូលគ្រួសារអ្នកមានមួយនៅប្រទេសជប៉ុន។ ឪពុកគាត់ជាប្រធានក្រុមហ៊ុនធ្វើនំ Morinaga & Co.។ លោកស្រី បានសិក្សានៅសាលាឯកជនមួយសម្រាប់តែសិស្សស្រី ហើយក្រោយមកបានធ្វើការឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយមុនពេលនាងរៀបការជាមួយលោក Abe ក្នុងឆ្នាំ១៩៨៧។
Akie ធ្លាប់ធ្វើការជាឌីជេឱ្យវិទ្យុមួយនៅប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០នៅក្នុងទីក្រុងកំណើតរបស់លោក Abe ហើយទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកស្តាប់តាមរយៈឈ្មោះហៅក្រៅរបស់គាត់ថា “Akky”។
នៅខែមីនា ឆ្នាំ២០១១ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិតរដ្ឋបាលជំនាញផ្នែករចនាសង្គម។ លោក អាបេ និងភរិយាមិនមានកូនទេ ទោះបីជាបានឆ្លងកាត់នីតិវិធីពេទ្យជាច្រើនលើកចង់ឱ្យមានកូនក្តី៕
ដោយ : ពុយ គា