ភ្នំពេញ : «ធនធានមនុស្ស» ដែលភាសាបរទេសហៅថា Human resources គឺសំដៅដល់បណ្តុំនៃមនុស្ស ដែលជាអ្នកបង្កើតកម្លាំងពលកម្មក្នុងអង្គភាពមួយ ឬក្នុងវិស័យធុរកិច្ច ឬក្នុងវិស័យឧស្សាហកម្ម ឬក្នុងវិស័យសេដ្ឋកិច្ច។
ចំណែកឯ ក្នុងន័យចង្អៀត គេហៅថា «មូលធនមនុស្ស» ដែលភាសាបរទេសហៅថា Human Capital សំដៅដល់មនុស្សដែលមានជំនាញ ចំណេះដឹង និងបទពិសោធន៍របស់បុគ្គល ឬក្នុងស្រទាប់ប្រជាពលរដ្ឋ ដែលពួកគេបានផ្តល់គុណតម្លៃ និងការលះបង់ចំណេះជំនាញនិងបទពិសោធន៍របស់ពួកគេទៅដល់អង្គភាព ឬប្រទេសរបស់ពួកគេ។
ដែលន័យទាំងពីរនេះ វាមានន័យស្រដៀងគ្នាទៅនឹងពាក្យថា កម្លាំងពលកម្ម បុគ្គលិក សហគម ឬងាយយល់គឺសំដៅទៅលើ «ឞនុស្ស» ហ្នឹងឯង៕
...
ដោយ : អុឹម វត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍