រដ្ឋមន្ត្រីក្រសួងព័ត៌មាន : នាងពួន ត្រូវបានគេហៅទៅតាមលក្ខណៈនៃការកកើតរបស់វា ព្រោះវាច្រើនកើតក្នុងទីកំបាំងដែលពុំងាយរកបាន

ចែករំលែក៖

ភ្នំពេញ : នាងពួន ត្រូវបានគេហៅទៅតាមលក្ខណៈនៃការកកើតរបស់វា ព្រោះវាច្រើនកើតក្នុងទីកំបាំងដែលពុំងាយរកបាន។ នាងពួនមានច្រើនប្រភេទណាស់ និងភាគច្រើនមានសណ្ឋានជាគជ់ ខ្លះសណ្ឋានជាថ្ម។ នេះបើយោងតាមការបង្ហោះលើ facebook របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តាមរយៈដកស្រង់ពី(ជីវៈចម្រុះនៃប្រទេសកម្ពុជា Join KampucheaMyHome)។

នាងពួនទាំងនេះគឺជាកំណកធម្មជាតិដែលបង្កើតឡើងដោយវត្ថុដែលមិនអាចរំលាយបានដែលជាប់នៅក្នុងក្រពះពោះវៀនរបស់សត្វជាច្រើន រួមទាំងមនុស្សផងដែរ។

យោងតាមអដ្ឋកថានៅក្នុងព្រះពុទ្ធសាសនា នាងពួន ត្រូវបានចាត់ទុកជាប្រភេទកែវមុក្តា!​ កែវមុក្តាគឺជារតនៈមួយក្នុងរតនៈទាំង ១០ ប្រភេទដូចជា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត ជាដើម។

ទោះជាយ៉ាងណាដូចគេបានពិសោធន៍រួចហើយថា នាងពួនគ្មានអនុភាព ឬប្រសិទ្ធភាពអ្វីទៅបន្សាបជាតិពុល និងស្រាបាននោះទេ ដូចច្នេះហើយសូមកុំចាញ់បោកជនខិលខូចបន្តទៅទៀតអី ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print