រដ្ឋកាលីហ្វ័រញ៉ាអាមេរិក អាចនឹងអនុវត្តច្បាប់ពាក់ម៉ាសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

ចែករំលែក៖

នៅថ្ងៃទី ១០ខែកក្កដា ខណ្ឌចំនួន ៣៨ ក្នុងចំណោម៥៨ខណ្ឌនៅរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសដាកក្នុងភាពអាសន្នពីករណីឆ្លងកូវីដ- ១៩ កើនឡើងខ្ពស់ ។

មន្ត្រីសុខាភិបាលរដ្ឋកាលីហ្វ័រនីញ៉ាអាមេរិក បានប្រកាសថាអាចនឹងស្នើឲ្យអនុម័តកាតព្វកិច្ច​ពាក់ម៉ាស់នៅទីសាធារណ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ប្រភេទបំប្លែងថ្មី BA.4 និង BA.5។​
ពាក់ព័ន្ធករណីឆ្លងកូវីដ១៩ នៅអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២៣,៩៣៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១០នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា ។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩០,៣៣៨,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៤៥,៧៩២នាក់ និងជាសះស្បើយឡើងវិញសរុប ៨៥.៧៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៩៨លានដូស ក្នុងនោះប្រជាជន ២៦០.៣២លាននាក់ (៧៩.០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ២២២.៤៥លាននាក់ (៦៧.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

...

រូប​ថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print