ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ទម្រង់នៃកាំជ្រួចមីស៊ីលល្បឿនលឿនរបស់អាមេរិកមានភាពស្មុគស្មាញ គឺជាមូលហេតុបណ្តាលឲ្យបរាជ័យជាបន្តបន្ទាប់ ។ នេះជាបញ្ហាប្រឈមមុខរបស់អាមេរិក ក្នុងការប្រកួតប្រជែងអាវុធល្បឿនលឿនជាមួយ រុស្ស៊ីនិងចិន ។
សារព័ត៌មាន Defense Post បានផ្សាយថា ការសាកល្បង Common Hypersonic Glide Body ត្រូវបានសាកល្បងនៅហាវៃ ។ នេះជាមីស៊ីលពិបាកក្នុងការវាយស្ទាក់ពីប្រព័ន្ធការពារណាមួយរបស់សត្រូវ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Tim Gorman បានប្រកាសថា មានភាពខុសឆ្គងបញ្ហាបច្ចេកទេសទើបបណ្តាលឲ្យបរាជ័យពេលសាកល្បង។ នេះជាការបរាជ័យលើកទីពីររបស់អាមេរិក ។ កាលពីខែតុលា ឆ្នាំ២០២១ អាមេរិកក៏បានសាកល្បងបរាជ័យផងដែរ ។
ទាំងនោះបង្ហាញឲ្យឃើញថា បច្ចេកវិទ្យាអាវុធល្បឿនលឿនរបស់អាមេរិក បានចាញ់ឆ្ងាយ ពីរុស្ស៊ីនិងចិន ។ កន្លងមកចិននិងរុស្ស៊ីទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការសាកល្បងអាវុធល្បឿនលឿន៕
រូបថត : TTVN