បុកមនុស្សស្លាប់រួចបើកគេចបាត់ បន្សល់នៅស្លាកលេខជាវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ បន្ទាប់ក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ដែលគេសង្ស័យជាករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនស្គាល់ម៉ាក និងស្មើជើង ខណៈបន្សល់នូវស្លាកលេខរថយន្ត១សន្លឹកនៅក្បែរនោះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកណ្ដាលអធ្រាត្រឈានចូលចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ស្ថិតនៅភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍នានាពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជុំ ឡុញ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។

ប្រភពបន្ថែមបន្ថែមទៀតថា មុនកើតហេតុបន្តិចគេលឺសម្លែងរថយន្តដូចបុកអ្វីមួយ លុះនាំគ្នារត់មកមើលឃើញជនរងគ្រោះដេកដួលរបួសធ្ងន់ ហើយនៅក្បែនោះឃើញស្លាកលេខរថយន្ត១សន្លឹក(ពោធិសាត់ 2C 1188)ភាមនោះបងប្អូនក្រុមគ្រួសារព្យាយាមបញ្ជូនទៅមណ្ឌលសុខភាព ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកក៍ស្លាប់តាមផ្លូវបែបនេះ ។

ប្រភពបញ្ជាក់បន្ថែមទៀត ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន សហការស្រាវជ្រាវ និងធ្វើកំណត់ហេតុយ៉ាងយកចិត្តទុកដាក់ ដើម្បីបន្តនីតិវិធី ៕

...

ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print