ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

     (កំពង់ធំ)÷ នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសហការី  បានបន្តនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក  និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅភូមិតាម៉ើ  ឃុំបន្ទាយស្ទោង  ស្រុកស្ទោង  ខេត្តកំពង់ធំ ។

       ឧត្តមសេនីយ៍ទោ  សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា  ។​ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមអញ្ជើញ​ទៅចាក់វ៉ាក់សាំងការពារជីវិតពីមេរោគកូវីដ-១៩ ដូសទី៤និងដូសទី៥ ដែល​ជាដូសជំរុញ​ឲ្យ​បាន​គ្រប់​ៗគ្នា​នៅតាមមណ្ឌលសុខភាពឬនៅតាមទីកន្លែងដែលភ្នាក់ងារសុខាភិបាលបានកំណត់​ និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តនូវវិធានការបីការពារ​និងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ដំណើរ​ប្រក្រតី​ភាពឡេីងវិញ​លើ​គ្រប់​វិស័យ​ ។​

       ឆ្លៀតក្នុងឱកាសនេះដែរ​ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់  ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ហើយបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ បន្ទាយ​ស្ទោង​  ដែលខ្លួនស្រឡាញ់ខ្កួនពេញចិត្ត  ដើម្បីបន្តថែក្សាសុខសន្តិភាព​ និង​ការអភិវឌ្ឃភូមុិ ឃុំ នៅមូលដ្ឋានរបស់ខ្លួន  កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២  ឲ្យទទួលបានជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ។  

        ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភ​ជូន​គាត់​ដោយក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ត្រីខចំនួន១យួរ  និង ទឹកត្រីចំនួន​១យួរ ផងដែរ ។

         អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន  ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលជានិច្ច​ជា​កាលតែងតែ​ផ្សាភ្ជាប់​ពីសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ និង​បានដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទាន់ពេលវេលា និងសូមគោរពជូនពរថ្នាក់ដឹកនាំក្រុមការងារទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print