អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យទីតាំងភូមិចាស់ និងដីស្រែនៅតំបន់ពីរ តំបន់បី ដែលបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផល និងបោះបង្គោលព្រំដី ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ

ចែករំលែក៖

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចូលរួមចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់ពីរ និងតំបន់បី បងប្អូនប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ពិសេសគឺកំពុងរាបចំដីភ្ជួររាស់ ត្រៀមសម្រាប់ទឹកស្រកទៅវិញ ធ្វើស្រែប្រាំងបន្តទៀត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

       លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យបន្ថែមទៀត ព្រមទាំងបោះបង្គោលព្រំដី និងណែនាំបន្តដល់បងប្អូនប្រជាកសិករដែលអាស្រ័យផលលើដីតំបន់ពីរ និងតំបន់បីគឺស្រ័យផលធម្មតា។ ដើម្បីជួយដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់​ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង​អភិបាលខេត្ត ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅ​តំបន់​បឹងទន្លេសាបកន្លងទៅថ្មីៗនេះ។ 

         លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីដែលអាស្រ័យផល សូមខិតខំជួយការពារឲ្យបានគង់វង្ស។ ក្នុងនោះផងដែរប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេក្រុមការងារនឹងចុះទៅដល់គោលដៅដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំង ដូសជំរុញ ឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពនៅជិតបំផុត ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យមានការីករាលដល់សហគមន៍។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print