បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងខ្លាំងបានបើករថយន្តយ៉ាងលឿនរេចង្កូតជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញ ទំហឹងបណ្តាលឱ្យខូចខាតជាច្រើនកង់ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកតូយ៉ូតាកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2S-1561តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឱ្យខូចខាតជាច្រើនកង់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print