សមាគមបាល់ទាត់ប្រទេសអេហ្ស៊ីបបានតែងតាំងអតីតគ្រូបង្វឹកក្រុម Benfica លោក Rui Vitoria ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិបុរសរបស់ខ្លួន។
បុរសសញ្ជាតិព័រទុយហ្គាល់វ័យ៥២ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ និងបន្តស្នងតំណែងពីលោក Ehab Galal ដែលត្រូវបានបណ្តេញចេញពីតំណែងក្រុមជម្រើសជាតិអេហ្ស៊ីបកាលពីខែមិថុនា បន្ទាប់ពីដឹកនាំបានត្រឹមតែ៣ប្រកួតប៉ុណ្ណោះ។
ការដឹកនាំរយៈពេលខ្លីរបស់លោក Galal រួមបញ្ចូលការបរាជ័យក្រោមស្នាដៃរបស់ក្រុមអេត្យូពីនៅពេលចាប់ផ្តើមវគ្គជម្រុះសម្រាប់ពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣។
លោក Vitoria គឺជាគ្រូបង្វឹកទី៣របស់អេហ្ស៊ីបនៅឆ្នាំនេះ ហើយនឹងទទួលភារកិច្ចក្នុងការស្ដារការប្រជែងតំណែងជើងឯកអាហ្វ្រិក៧សម័យរបស់អេហ្ស៊ីបក្នុងចំណោមក្រុមកំពូលៗរបស់ទ្វីបបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងការប្រជែងកៅអីទៅកាន់World Cup នៅប្រទេសកាតានៅឆ្នាំនេះ។
កិច្ចសន្យារបស់មិត្តរួមជាតិ Carlos Queiroz មិនត្រូវបានបន្តទេ បន្ទាប់ពីអេហ្ស៊ីបដែលបានជាប់ចំណាត់ថ្នាក់លេខ២នៅ Nations Cup វគ្គផ្តាច់ព្រ័ត្រកាលពីខែកុម្ភៈ និងចាញ់ក្រុមសេណេហ្គាល់ដោយបាល់កាត់សេចក្តីបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះ World Cup កាលពីខែមីនា។
លោក Vitoria បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់នៅអតីតក្លិប Vilafranquense ក្នុងឆ្នាំ២០០២មុនពេលប្រកបអាជីពនៅក្លិបFatima, Pacos Ferreira និង Vitoria Guimaraes ។ គាត់បានចូលរួមជាមួយក្លិបយក្សព័រទុយហ្គាល់ Benfica ក្នុងឆ្នាំ២០១៥និងបានជួយឲ្យក្រុមនេះឈ្នះពានរង្វាន់លីកត្រឡប់មកវិញក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។
លោក Vitoria ក៏បានឈ្នះពានក្នុងស្រុកចំនួន២ក្នុងអំឡុងពេល៤ឆ្នាំនៅ Benfica ហើយចាប់តាំងពីពេលនោះមកគាត់បានប្រកបអាជីពនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយក្រុម Al Nassr និងនៅប្រទេសរុស្ស៊ីជាមួយក្រុម Spartak Moscow ។
ការ ប្រកួត ប្រជែង ដំបូង របស់ គាត់ ក្នុង នាម ជា គ្រូ បង្វឹក នឹង ធ្វើ ឡើង ក្នុង ខែ កញ្ញា នៅ ពេល ដែល អេហ្ស៊ីប ត្រូវ ជួប ជាមួយម៉ាឡាវី២ ដង ក្នុង ការ ដណ្តើមកៅអី ដើម្បី ឈាន ទៅ ប្រកួត ពាន រង្វាន់ Nations Cup ឆ្នាំ ២០២៣។ ការប្រកួតដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅប្រទេសកូឌីវ័រក្នុងខែមិថុនា និងកក្កដា ឆ្នាំក្រោយ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៤ដើម្បីបញ្ចៀសការឡើងកម្ពស់នៃទឹកភ្លៀងនៅរដូវវស្សា ៕ (រូបភាព ៖ BBC Sport)