កម្លាំងប៉ូលិសការពារប្រធានាធិបតីស្រីលង្កានិងអង្គរក្សទៅអាកាសយានដ្ឋាន ម៉ាឌីវ

ចែករំលែក៖

កម្លាំងទាហានអាកាសស្រីលង្កានៅថ្ងៃទី១៣ខែកក្កដា បានបញ្ជាក់ថា ប្រធានាធិបតី Gotabaya Rajapaksa និងក្រុមគ្រួសារ បានចាកចេញពីប្រទេសទៅកាន់ ប្រទេសម៉ាឌីវ។

សារព័ត៌មានរ៉យទ័របានផ្សាយថា «តាមច្បាប់រដ្ឋធម្មនុញ្ញ និងសំណើររបស់រដ្ឋាភិបាល កម្លាំងទាហានអាកាសស្រីលង្កាបានផ្តល់ជូនយន្តហោះមួយគ្រឿងដើម្បីដឹកប្រធានាធិបតី និងភរិយាព្រមទាំងមន្ត្រីជាន់ខ្ពស់ពីររូបទៀតទៅកាន់ប្រទេសម៉ាឌីវ។
តាមការលើកឡើងរបស់បុគ្គលិកអាកាសយានដ្ឋាន Male នៅប្រទេសម៉ាឌីវបានបញ្ជាក់ថា មេដឹកនាំវ័យ៧៣ឆ្នាំនិងភរិយា ព្រមទាំង អង្គរក្សម្នាក់ត្រូវបានកម្លាំងប៉ូលិសការពារបញ្ជូនទៅកាន់ទីតាំងសម្ខាត់។
សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីស្រីលង្ការបានខកខានជើងហោះហើរ៤លើកកន្លងមក ដើម្បីទៅកាន់ប្រទេសអារ៉ាប់រួម។ កាលពីថ្ងៃទី១១ខែកក្កដា ប្រធានាធិបតី Rajapaksa បានទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងរដ្ឋធានីកូឡំបូ ដើម្បីទៅកាន់ទីក្រុងឌូបៃ ។ ប៉ុន្តែបុគ្គលិកក្នុងអាកាសយានដ្ឋានមិនព្រមទៅកាន់ បន្ទប់VIP ដើម្បីបោះត្រា ដោយសារតែប្រធានាធិបតីមិនព្រមឡើងយន្តហោះតាមទ្វាធម្មតា ដោយខ្លាចត្រូវពលរដ្ឋផ្សេងទៀតវាយប្រហារពេលឡើងយន្តហោះ ៕

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print